November 1, 2017

អេប-កម្មវិធីសិក្សា​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម

អេប-កម្មវិធីសិក្សាប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ គឺជា​កម្មវិធី​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ធ្វើការសិក្សា​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ តាមរយៈ​ Smart devices (smart phones និង/ឬ tablets) ដែលទាំង​អស់​គ្នា​អាច​ប្រើ​បាន​តាម​អ៊ីនធឺណែត​​ដោយ​ឥតគិតថ្លៃ​។

កម្មវិធីនេះ​គឺ​ជា​គម្រោង​សំណង​មួយ​ ដែល​ត្រូវបាន​​ស្នើ​ឡើង​ចំពោះមុខ​​អង្គជំនុំជម្រះវិសាមញ្ញ​ក្នុងតុលាការ​​កម្ពុជា និង​មាន​គោលបំណង​​​អប់រំ​យុវវ័យ ​​អំពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​ ក៏ដូចជា​បង្កើន​ការយល់​ដឹង​​អំពី​យុត្តិធម៌​ សិទ្ធិមនុស្ស និង​សន្តិភាព​ តាមរយៈ​ការបង្កើត​ឲ្យ​មាន​កិច្ចសន្ទនា​គ្នា​រវាង​អ្នក​រស់​រាន​មានជីវិត​ពីរបបខ្មែរក្រហម និង​​យុវជន​ជំនាន់​ក្រោយ។​ ព័ត៌មាន និង​​បណ្ណសារ​​ដែល​​មាន​​ក្នុង​​កម្មវិធី​នេះ​ ​​ត្រូវ​​​បាន​​ផ្ទៀង​​ផ្ទាត់​​​យ៉ាង​ត្រឹម​​ត្រូវ​​ដោយ​​អ្នក​ជំនាញ​​ជាតិ និង​អន្តរជាតិ​ពី​ប្រវត្តិសាស្ត្រ​ខ្មែរក្រហម​។

មជ្ឈមណ្ឌល​បុប្ផាណា​​គឺ​ជា​អ្នក​បង្កើត​គម្រោង​នេះឡើង ដោយ​ផ្តោតយកចិត្ត​ទុកដាក់​​​លើ​ការ​បង្រៀន និង​​ស្វែង​យល់​ពី​ប្រវត្តិសាស្ត្រ​និងវប្បធម៌​កម្ពុជា​ ដែល​​ខ្លួន​បាន​អនុវត្ត​តាំង​តែ​​ពី​ការបង្កើត​មជ្ឈមណ្ឌល​ តាមរយៈ​បណ្ណសារ ភាពយន្ត ភាពយន្តឯកសារ…។ល។ អេប-កម្មវិធីសិក្សាប្រវត្តិសាស្ត្រ​ខ្មែរក្រហម​គឺជា​មធ្យោបាយ​មួយ​នៃ​ការថែរក្សា​ការចងចាំ​ជាតិ និង​ផ្ទេរ​ការចងចាំ​នោះ​ឲ្យ​ដល់​យុវជន​ជំនាន់ក្រោយៗ។

គម្រោង​នេះ​ត្រូវ​បាន​ផ្ដល់​មូលនិធិដោយ​សហគមន៍អឺរ៉ុប និង​មូលនិធិរៃ។

ដើម្បីទាញយកអេបនេះនៅលើទូរស័ព្ទ តាមប្រព័ន្ធ iOS សូមចុច៖

To download the app onto your iOS device, click the link below:

https://goo.gl/uWDF96

ដើម្បីទាញយកអេបនេះនៅលើទូរស័ព្ទ តាមប្រព័ន្ធ Android សូមចុច៖

https://goo.gl/sFH4xR

1