September 1, 2015
កម្មវិធីថ្មីនៅមជ្ឈមណ្ឌលបុប្ផាណា ភាពយន្ដរាត្រី!
ភាពយន្ដរាត្រី ជាកម្មវិធីរៀបចំទៅតាមរដូវកាលនៃខ្សែភាពយន្ដ ដែលចាក់បញ្ចាំងនៅពេលរាត្រីនៃសប្ដាហ៍! សូមរីករាយពេលរាត្រីរបស់អ្នកជាមួយការជជែកពិភាក្សានឹងមិត្តភក្ដិរបស់អ្នក ឫការកំសាន្ដតែឯង តាមរយៈភេសជ្ជៈនៅក្នុង បារកាហ្វេ បុប្ផាណា របស់យើង… ជាកន្លែងដែលអ្នកអាចធ្វើការបង្ហាញយោបល់ និងគំនិត គឺនៅក្នុងកម្មវិធីភាពយន្ដរាត្រី
ការបញ្ចាំងភាពយន្ត នឹងប្រព្រឹត្តទៅជារៀងរាល់ថ្ងៃអង្គារ និងថ្ងៃព្រហស្បតី៍ ម៉ោង៦:៣០នាទីល្ងាច ក្នុងសាលបញ្ចាំងភាពយន្តនៃមជ្ឈមណ្ឌលបុប្ផាណា។
សម្រាប់ការចូលរួម យើងខ្ញុំសូមថ្លែងអំណរគុណសម្រាប់វិភាគទានរបស់អ្នកចំពោះការទ្រទ្រង់មជ្ឈមណ្ឌលទាំងមូល