July 9, 2018

ជួយបោះឆ្នោតគាំទ្រអេប-ប្រវត្តិសាស្រ្តខ្មែរក្រហម

មជ្ឈមណ្ឌលបុប្ជាណា កំពុងបង្ហាញគម្រោងមួយដែលមានឈ្មោះថា «អេប-ប្រវត្តិសាស្រ្តខ្មែរក្រហម» ហើយ​ពួក​យើង​ត្រូវ​ការ​អ្នក​ទាំងអស់គ្នា ជួយគាំទ្រដើម្បីអាចបន្តដំណើរការនៃគម្រោងនេះទៅមុខទៀត។ សូម​ចុច​ ទីនេះ ដើម្បី​​ចូល​​ទៅ​កាន់​ទំព័រ​ថ្មីមួយទៀត រួចចុចពាក្យថា “Click to vote for this project” នៅ​ខាងស្ដាំដៃលោកអ្នក។ សូម​ចែក​រំលែក​គម្រោង​នេះ​ជាមួយ​មិត្តភក្តិ និង​​ក្រុម​គ្រួសារ​​របស់​លោកអ្នក។

គោលដៅនៃគម្រោងគឺ៖
១.​​ ដើម្បី​អប់រំ​យុវជន អំពី​​ប្រវត្តិសាស្ត្រ​ខ្មែរ​ក្រហម តាម​រយៈ​ការ​ប្រើ​ប្រាស់​កម្មវិធី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ចម្រុះ​បែប​ច្នៃ​ ប្រឌិត​មួយ ដែល​មាន​បញ្ចូល​ព័ត៌មាន​សុក្រឹត និង​មាន​ស្តង់ដា​មួយ ដោយ​ទទួល​បាន​ការ​ត្រួត​ពិនិត្យ ផ្តល់​សុពលភាព​ដោយ​អ្នក​ជំនាញ​កម្ពុជា និង​អន្តរជាតិ ក៏​ដូចជា​ដើម្បី​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​យុត្តិធម៌ សិទ្ធិ​មនុស្ស និង​សន្តិភាព ដោយ​បង្កើត​ឲ្យ​មាន​ការ​សន្ទនា​ឆ្លង​ជំនាន់ រវាង​អ្នក​រស់​រាន​មាន​ជីវិត​ពី​​របប​ខ្មែរ​​ក្រហម និង​​យុវជន។ នៅ​ក្នុង​នោះ​ក៏​មាន​គោលបំណង​ចំនួន​បី ដែល​កំពុង​អនុវត្តនាពេលបច្ចុប្បន្ន៖

១. បង្កើតកម្មវិធីប្រព័ន្ធផ្សព្វផ្សាយចម្រុះបែបអប់រំ ដែលមានគុណភាព និង​មាន​ភាពច្នៃប្រឌិត
២. អប់រំយុវជនកម្ពុជាអំពីប្រវត្តិសាស្ត្រខ្មែរក្រហម ដោយ​ប្រើប្រាស់​កម្មវិធី​បង្កើត​ឡើងនេះ
៣. បង្កើនការប្រើប្រាស់កម្មវិធីរៀនសូត្រនេះឲ្យបាន​ជា​​អតិបរមា នៅ​កម្រិតជាតិ និង​កម្រិត​អន្តរជាតិ
អរគុណចំពោះការគាំទ្រ
ពីក្រុមការងារងមជ្ឈមណ្ឌលបុប្ជាណា