September 12, 2018

«ផ្នូរ​គ្មាន​ឈ្មោះ​» ចាប់​បញ្ចាំង​នៅ​កម្ពុជា​ហើយ​!

«ផ្នូរ​គ្មាន​ឈ្មោះ​» ភាពយន្ត​​ថ្មី​មួយ​ទៀត​របស់​លោក​ រិទ្ធី ប៉ាន់ បន្ទាប់ពី​រឿង​ «កង្វះរូបភាព» (បេក្ខភាព​ពានរង្វាន់​អូស្ការ​ ឆ្នាំ ២០១៤) និង​រឿង «ភៀសខ្លួន» នឹង​ចាក់បញ្ចាំង​ចាប់ពី​ថ្ងៃទី​ ១៥ ខែកញ្ញា នេះ​តទៅ នៅ​រោងភាពយន្ត ប៉ារីសអេដិន ក្នុង​មជ្ឈមណ្ឌល​បុប្ផាណា។ ក្រៅពីនេះ លោកអ្នកក៏អាចទស្សនាភាពយន្តនេះបានផងដែរ នៅឯវិទ្យាស្ថានបារាំង ព្រមទាំងនៅរោងភាពយន្តជាច្រើនទៀត ក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។

ភាពយន្តនេះ និយាយជាភាសាខ្មែរ (មានផ្នែកខ្លះ និយាយជាភាសាបារាំង) មានអក្សរអង់គ្លេសរត់ពីក្រោម រយៈពេល ១១៥ នាទី។

កាលបរិច្ឆេទ​នៃ​ការបញ្ចាំង​រឿង​ «ផ្នូរគ្មានឈ្មោះ» នៅ​រោងភាពយន្ត ប៉ារីសអេដិន ក្នុង​មជ្ឈមណ្ឌល បុប្ផាណា ៖

– ថ្ងៃទី ១៥ កញ្ញា ម៉ោង ៦:៣០ នាទីល្ងាច
– ថ្ងៃទី ១៧ កញ្ញា ម៉ោង ២:៣០ នាទីរសៀល
– ថ្ងៃទី ១៨ កញ្ញា ម៉ោង ២:៣០ នាទីរសៀល
– ថ្ងៃទី ១៩ កញ្ញា ម៉ោង ៦:៣០ នាទីល្ងាច
– ថ្ងៃទី ២០ កញ្ញា ម៉ោង ២:៣០ នាទីរសៀល
– ថ្ងៃទី ២១ កញ្ញា ម៉ោង ៦:៣០ នាទីល្ងាច
– ថ្ងៃទី ២២ កញ្ញា ម៉ោង ២:៣០ នាទីរសៀល
– ថ្ងៃទី ២៤ កញ្ញា ម៉ោង ៦:៣០ នាទីល្ងាច
– ថ្ងៃទី ២៥ កញ្ញា ម៉ោង ៦:៣០ នាទីល្ងាច
– ថ្ងៃទី ២៦ កញ្ញា ម៉ោង ៦:៣០ នាទីល្ងាច
– ថ្ងៃទី ២៨ កញ្ញា ម៉ោង ៦:៣០ នាទីល្ងាច

ទីតាំងរោងភាពយន្ត ប៉ារីសអេដិន ក្នុងមជ្ឈមណ្ឌល​បុប្ផាណា ៖ ផ្ទះលេខ ៦៤ ផ្លូវលេខ ២០០ ឧកញ៉ាម៉ែន ភ្នំពេញ

តម្លៃសំបុត្រ ៖ ១២០០០ រៀល3$ (បញ្ចុះតម្លៃ ៥០% សម្រាប់សិស្ស និស្សិត និងអ្នក​ប្រើប្រាស់ អេប-ប្រវត្តិសាស្ត្រ​ខ្មែរក្រហម)

សំបុត្រចូលទស្សនា លោកអ្នកអាចរកជាវបាននៅមជ្ឈមណ្ឌលបុប្ផាណា។ កន្លែងទស្សនាមានចំនួនកំណត់។

សម្រាប់ការកក់សំបុត្រជាមុន សូមទាក់ទងមកកាន់ ៖
លេខទូរស័ព្ទ ០៩២ ៦០៥ ១២៧
អ៊ីម៉េល piseth.tieng@bophana.org

ព័ត៌មាន​បន្ថែម សូម​ចូល​ទៅកាន់​ទំព័រ Facebook ផ្លូវការ​របស់ភាពយន្ត​រឿង «ផ្នូរគ្មានឈ្មោះ» ដោយ​គ្រាន់តែ ចុចទីនេះ!