June 4, 2015

ភាពយន្ដឯកសារ រួមជាមួយហត្ថលេខាផ្ទាល់របស់ លោកប៉ាន់ រិទ្ធី ឥលូវនេះមានលក់នៅមជ្ឈមណ្ឌលបុប្ផាណាហើយ !

លោក ប៉ាន់ រិទ្ធី ជា​សមិទ្ធិករ​ភាពយន្ដ​​ខ្មែរ សញ្ជាតិ​បារាំង និង​ជា​ប្រធាន​នៃ​មជ្ឈ​មណ្ឌល​បុប្ផាណា នឹង​ដែល​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​ជា​អ្នក​ផលិត​ខ្សែ​ភាពយន្ដ​​ដ៏​សំខាន់​ម្នាក់​សម្រាប់​​ប្រទេស​កម្ពុជា ជាមួយ​នឹងការទទួល​បាន​​ពាន​​រង្វាន់​អន្ដរជាតិ​ជា​ច្រើន​ និង​​កិត្តិនាម​ដែល​បាន​ពី​ពាន​រង្វាន់​ទាំង​នោះ ។

ឆ្លើយ​តប​ទៅ​នឹង​​សំនូម​ពរ​ដ៏​ច្រើន​ពី​សំណាក់​មហា​ជន មជ្ឈ​មណ្ឌល​បុប្ផាណាបាន​​ដំណើរ​ការ​លក់ ឌីវីឌី​រឿង​ដែល​ជា​ស្នាដែ​ដឹក​នាំ​រឿង​ផ្ទាល់​របស់​លោក​ប៉ាន់ រិទ្ធី។

ខ្សែភាពយន្ដរួមមាន៖

  1. រឿងកង្វះរូបភាព ផលិតក្នុងឆ្នាំ២០០៣
  2. រឿងអ្នកស្រែ ផលិតក្នុងឆ្នាំ ១៩៩៤
  3. រឿងឌុច គ្រូលត់ដំនៅឋាននរក ផលិតក្នុងឆ្នាំ២០១២
  4. រឿងក្រដាសមិនអាចខ្ចប់ភ្លើង ផលិតក្នុងឆ្នាំ២០០៦
  5. រឿងមន្ទីរស២១ ម៉ាស៊ីនពិឃាតខ្មែរក្រហម ផលិតក្នុងឆ្នាំ២០០២
  6. សត្វប្រមាញ់ចិញ្ចឹម ផលិតក្នុងឆ្នាំ២០១១
  7. រាត្រីមួយក្រោយសង្រ្គាម ផលិតក្នុងឆ្នាំ​១៩៩៧
  8. ផែនដីនៃព្រលឹងវិលវល់ ផលិតក្នុងឆ្នាំ១៩៩៩

គ្រប់ខ្សែភាពយន្ដទាំងអស់និយាយជាភាសាខ្មែរ និងមានអក្សររត់ពីក្រោមជាភាសាអង់គ្លេស

ឌីវីឌីមួយតម្លៃ ២៥ដុល្លារសហរដ្ឋអាមេរិក