June 16, 2016

សប្តាហ៍នៃភាពយន្តឥណ្ឌាលើកទី២

សប្តាហ៍នៃភាពយន្តឥណ្ឌាលើកទី២ គឺជាមហោស្រព​ភាពយន្ត ដែល​ពោរពេញ​ទៅ​ដោយ​សិល្បៈ និង​ការ​កម្សាន្ត។ កម្មវិធីនេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ទីក្រុង​ភ្នំពេញ ចាប់​ផ្តើម​ពី​ថ្ងៃទី ២២ ខែមិថុនា រហូត​ដល់​ថ្ងៃទី ២៦ ខែ​មិថុនា ឆ្នាំ​២០១៦។

ភាពយន្តចំនួន១៤រឿង ដែលរួមមានរឿងបែប​បុរាណ រឿង​បែប​សម័យ និង​ខ្សែ​ភាពយន្ត​ ដែល​ឈ្នះ​ពាន​រង្វាន់​ឥណ្ឌា នឹង​ត្រូវ​ចាក់​បញ្ចាំង​​នៅ​សាល​មហោ​ស្រព​ចតុមុខ(នៅ​តាម​បណ្តោយ​មាត់​ទន្លេ ចន្លោះ​រវាង​ព្រះបរមរាជវាំង និង​សណ្ឋាគារ Himawari)។ ខ្សែភាពយន្តនេះ នឹង​ត្រូវ​ចាក់​បញ្ចាំង​ចំនួន​បី​ពេល​ក្នុង​មួយ​ថ្ងៃ គឺ​នៅម៉ោង ៩ព្រឹក ២រសៀល ៥ល្ងាច និងម៉ោង ៧យប់ នៅថ្ងៃសៅរ៍។

ចូលរួមទស្សនាដោយសេរី។

ដោនឡូនកម្មវិធីនៅទីនេះ!