November 1, 2017
អេប-កម្មវិធីសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម
អេប-កម្មវិធីសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហម គឺជាកម្មវិធីមួយដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការសិក្សាអំពីប្រវត្តិសាស្ត្រខ្មែរក្រហម តាមរយៈ Smart devices (smart phones និង/ឬ tablets) ដែលទាំងអស់គ្នាអាចប្រើបានតាមអ៊ីនធឺណែតដោយឥតគិតថ្លៃ។
កម្មវិធីនេះគឺជាគម្រោងសំណងមួយ ដែលត្រូវបានស្នើឡើងចំពោះមុខអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា និងមានគោលបំណងអប់រំយុវវ័យ អំពីប្រវត្តិសាស្ត្រខ្មែរក្រហម ក៏ដូចជាបង្កើនការយល់ដឹងអំពីយុត្តិធម៌ សិទ្ធិមនុស្ស និងសន្តិភាព តាមរយៈការបង្កើតឲ្យមានកិច្ចសន្ទនាគ្នារវាងអ្នករស់រានមានជីវិតពីរបបខ្មែរក្រហម និងយុវជនជំនាន់ក្រោយ។ ព័ត៌មាន និងបណ្ណសារដែលមានក្នុងកម្មវិធីនេះ ត្រូវបានផ្ទៀងផ្ទាត់យ៉ាងត្រឹមត្រូវដោយអ្នកជំនាញជាតិ និងអន្តរជាតិពីប្រវត្តិសាស្ត្រខ្មែរក្រហម។
មជ្ឈមណ្ឌលបុប្ផាណាគឺជាអ្នកបង្កើតគម្រោងនេះឡើង ដោយផ្តោតយកចិត្តទុកដាក់លើការបង្រៀន និងស្វែងយល់ពីប្រវត្តិសាស្ត្រនិងវប្បធម៌កម្ពុជា ដែលខ្លួនបានអនុវត្តតាំងតែពីការបង្កើតមជ្ឈមណ្ឌល តាមរយៈបណ្ណសារ ភាពយន្ត ភាពយន្តឯកសារ…។ល។ អេប-កម្មវិធីសិក្សាប្រវត្តិសាស្ត្រខ្មែរក្រហមគឺជាមធ្យោបាយមួយនៃការថែរក្សាការចងចាំជាតិ និងផ្ទេរការចងចាំនោះឲ្យដល់យុវជនជំនាន់ក្រោយៗ។
គម្រោងនេះត្រូវបានផ្ដល់មូលនិធិដោយសហគមន៍អឺរ៉ុប និងមូលនិធិរៃ។
ដើម្បីទាញយកអេបនេះនៅលើទូរស័ព្ទ តាមប្រព័ន្ធ iOS សូមចុច៖
To download the app onto your iOS device, click the link below:
ដើម្បីទាញយកអេបនេះនៅលើទូរស័ព្ទ តាមប្រព័ន្ធ Android សូមចុច៖