September 10, 2020

ភាពយន្តឯកសារទាំង ៩ របស់បុប្ផាណាក្នុងមហោស្រពភាពយន្តនៃទីក្រុងខ្មែរលើកទី ៨

យើងមានសោមនស្សបំផុតដែលខ្សែភាពយន្តឯកសារចំនួន ៩ រឿងក្នុងគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង” ត្រូវបានជ្រើសរើសឲ្យមានវត្តមានក្នុងមហោស្រពភាពយន្តនៃទីក្រុងខ្មែរលើកទី ៨ (១៦-២០ កញ្ញា ២០២០) នាទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ សូមចូលរួមអបអរសាទរដល់សមិទ្ធករវ័យក្មេងទាំងអស់!

ភាពយន្តទាំងនោះរួមមាន ៖ “កុំបោះបង់” ដោយ ភោគ រ៉ានី, “ស៊ូទ្រាំ” ដោយ ម៉ាំង លៀន និង ឡេង វុនណេង, “កាណាប” ដោយ សេវ ប៉ៅ, “ទំពាំងខ្វះទឹក” ដោយ ឌិន រ៉ូដា, “បារម្ភ” ដោយ ព្រឹល ព្រីង និង លឿន ឈូក, “រសាត់” ដោយ ហេង មិនា, “សង្ឃឹមចុងក្រោយ” ដោយ រ៉េត ស៊ីថត, “ប៉ានៅណា?” ដោយ ប្ល៉ង សារឿន, និង “ដំបៅចិត្ត” ដោយ មួង វេត។

ព័ត៌មានលម្អិតទាក់ទិននឹងមហោស្រព និងកាលវិភាគបញ្ចាំង សូមចូលទៅកាន់ គេហទំព័រផ្លូវការ របស់មហោស្រព ឬទំព័រ Facebook របស់មហោស្រព ៖ Cambodia Town Film Festival