ដែនដីនៃប្រលឹងវិលវល់

ប៉ាន់ រិទ្ធី

២៥ ដុល្លា

ភាព​យន្ដ​ឯកសារ​នេះ តាម​ថត​យក​សកម្ម​ភាព​ការ​ដ្ឋាន​ជីក​បង្គប់​ខ្សែ​កាប​អុប​ទិក​របស់​ក្រុមហ៊ុន អាល់​កា​តែល​(Alcatel) ដែល​ត្រូវ​ត​ឆ្លង​កាត់​តំបន់​អាស៊ី​អាគ្នេយ៍​ទាំង​មូល ដើម្បី​បង្កើត​បាន​ជា​ដំណាក់​កាល​មួយ​នៃ «វិថី​ពត៌​មាន​» សម្រាប់​អនាគត​។តាម​រយៈ​ការ​ជីក​រណ្ដៅ​បង្កប់​​នេះ កម្មករ​គាស់​បាន​មីន ប្រឆាំង​មនុស្ស​និង​ឆ្អឹង​ខ្មោច​ជា​ច្រើន​ដែល​ជា​សក្ខីភាព​នៃ​សង្រ្គាម​ជា​ច្រើន​ឆ្នាំ និង​ជា​សក្ខី​ភាព​នៃ​អំពើ​ប្រល័យ​ពូជ​សាសន៍​ដែល​បាន​បំផ្លិច​បំផ្លាញ​ប្រទេស​ជាតិ​។ អ្នក​ខ្លះ​មាន​អារម្មណ៍​ថា​មាន​ព្រលឹង​ខ្មោច​ទាំង​នោះ​។ នៅ​តាម​ផ្លូវ​ដែល​ភ្ជាប់​សម័យ​អតីត​កាល​និង​អនាគតកាល​នេះ អ្នក​ដឹក​នាំ​រឿង​តាម​ថត​តួ​អង្គ​សំខាន់​ៗ​មួយ​ចំនួន ដែល​មាន​ជីវភាព​ក្រី​ក្រ​លំបាក​តោក​យ៉ាក​ខុស​គ្នា​ស្រឡះ​ពី​ប្រទេស​មួយ​ដែល​កំពុង​ត្រូវ​បាន​កសាង​ឡើង​វិញ​។


avatar