បុប្ផាណា ស្នេហានៅរបបខ្មែរក្រហម

អេលីហ្សាបែត បែកគឺ

កាសែតខេមបូឌា ដេលី ២០១០, ៨៣ ទំព័រ
ភាសាខ្មែរ ឬបារាំង
តម្លៃ ៤ ដុល្លារ (ភាសាខ្មែរ) តម្លៃ ៨ ដុល្លារ (ភាសាបារាំង)

បុប្ផាណា គឺជារឿងពិតរបស់នារីវ័យក្មេងម្នាក់ ដែលក្លាយជាវីរនារីគួរឱ្យកត់សម្គាល់នៅក្នុងសម័យខ្មែរក្រហម ដែលមិនបោះបង់ចោលសេចក្ដីស្នេហារបស់នាងចំពោះស្វាមី។ ជីវិត និងការស្លាប់មិនអាចបំភ្លេចបានរបស់បុប្ផាណា នាំមកនូវប្រវត្តិនៃសង្គ្រាម និងបដិវត្តន៍ខ្មែរក្រហមនៅកម្ពុជា និងការណ៍ដ៏ស៊ីជម្រៅ ហើយច្បាស់លាស់។ នាងបង្ហាញពីការកើតឡើងនូវសន្តិភាពរហូតឈានទៅរកសង្គ្រាម សង្រ្គាមទៅរកការអភិវឌ្ឍ និងការស្លាប់របស់នាង ក៏ដូចជាអ្នកផ្សេងរាប់លាននាក់ទៀត។ ប៉ុន្តែប្រវត្តិរបស់បុប្ផាណាមិនបញ្ចប់នោះទេ។ រយៈពេលជិត ១០ ឆ្នាំក្រោយការស្លាប់របស់នាងនៅទួលស្លែង អ្នកស្រី អេលីហ្សាបែត បែកគឺ បានសើរើឡើងវិញនូវឯកសាររបស់នាងនៅមន្ទីរធ្វើទារុណកម្មខ្មែរក្រហម និងបង្ហាញឱ្យគ្រប់គ្នានៅលើពិភពលោកបានដឹង ដោយយកលំនាំតាមភាពយន្តដែលទទួលបានជោគជ័យរបស់លោក ប៉ាន់ រិទ្ធី ដែលធ្វើឱ្យបុប្ផាណាក្លាយទៅជាអានហ្វ្រេងនៃកម្ពុជា។


avatar