ប្រទេសកម្ពុជា ៖ សិប្បសាលាការចងចាំ

ក្រោមការដឹកនាំរបស់អ្នកស្រី សូកូ ផៃ វ៉ាកាលី

សហការបោះពុម្ពដោយមជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា និងសាកលវិទ្យាល័យប៉ារីស ៨
គ្រឹះស្ថានបោះពុម្ពផ្សាយសន្លឹកថ្មី ២០១០, ២៣២ ទំព័រ
ភាសាខ្មែរ អង់គ្លេស និងបារាំង
តម្លៃ ២៥ ដុល្លារ (ក្នុងនោះមានឌីវីឌីអំពីសិប្បសាលាស្ដីពីការចងចាំ)

សៀវភៅនេះត្រូវបានបោះពុម្ពផ្សាយ ភ្ជាប់ជាមួយឌីវីឌី ដែលជាលទ្ធផលនៃ «សិប្បសាលាការចងចាំ» រៀបចំឡើងក្នុងឆ្នាំ ២០០៩។ សិប្បសាលានេះប្រមូលផ្ដុំសិល្បករខ្មែរប្រមាណ ១០ រូប ក្នុងនោះរួមមានវិចិត្រករ វ៉ាន់ ណាត និងសេរ៉ា ផងដែរ។

សិល្បៈជានិមិត្តរូបនេះ ជួយយើងឱ្យស្វែងយល់ពីភាពបាក់ស្បាតជារួមនៃប្រជាជនខ្មែរ និងជាការគោរពដល់ការចងចាំនៃជនរងគ្រោះដែលត្រូវបានគេបំភ្លេច។ គោលបំណងនៃ «សិប្បសាលាការចងចាំ» គឺធ្វើការងារលើអតីតកាលឡើងវិញ ក្នុងគំនិតច្នៃប្រតិដ្ឋតាមរយៈរូបភាពបណ្ណសារ និងសក្ខីកម្មស្ដីពីភាពសាហាវយង់ឃ្នង និងបទឧក្រិដ្ឋនានា។ ប្រឈមមុខនឹងសោកនាដកម្មនៃប្រវត្តិសាស្ត្រកន្លងផុតទៅថ្មីៗនៅប្រទេសកម្ពុជា ដែលបានជួបប្រទះនឹងការប្រល័យពូជសាសន៍ជាតិឯងដោយរបបខ្មែរក្រហម អ្វីដែលជាការចងចាំបង្កើតឡើងក្នុងន័យនោះ ឬដែលជាក់ស្ដែងមាន «ការសម្លាប់រង្គាល» និងរក្សានូវទំនាក់ទំនងដ៏គួរឱ្យខ្លោចផ្សានាអតីតកាល និងដែលដក់ជាប់មកដល់បច្ចុប្បន្ន បានបង្កើតឱ្យមានសិប្បសាលានេះឡើង ដើម្បីជាការផ្លាស់ប្ដូរបទពិសោធន៍ និងការចែករំលែក។

នៅក្នុងសៀវភៅបែបសិល្បៈនេះ លោក ប៉ាន់ រិទ្ធី និងអ្នកស្រី អាញ៉ែស សេណេម៉ូ បង្ហាញពីមជ្ឈមណ្ឌលបុប្ផាណា ទីកន្លែងនៃធនធានសោតទស្សន៍ ជារូបភាពមួយនៃការចងចាំនៅប្រទេសកម្ពុជា។ ការចូលទៅកាន់ការចងចាំ គឺគ្រប់គ្នាមានសិទ្ធិ មានសេរីភាព និងមានឯកសារដ៏សម្បូណ៌បែប។

អត្ថបទរបស់លោក ព្យែរ បាយ៉ា ចោទឡើងពីការតំណាងនូវភាពអវិជ្ជមាននៅក្នុងស្នាដៃការងាររបស់លោក ប៉ាន់ រិទ្ធី, សេរ៉ា និង វ៉ាន់ ណាត។ គាត់បង្ហាញថាស្នាដៃទាំងនេះទាក់ទិនទៅនឹងការបង្ហាញពីបទឧក្រិដ្ឋដែលប្រព្រឹត្តដោយជាតិសាសន៍ «មិនគួរឱ្យជឿ» ៖ តើគេអាចធ្វើការសម្លាប់រង្គាលទៅលើមនុស្សជាតិបានយ៉ាងដូចម្ដេច?

អ្នកស្រី សូកូ ផៃ វ៉ាកាលី បង្ហាញថាស្លាកស្នាម និងដាន ឬក្បាលខ្មោច ដែលរាប់បញ្ចូល ឬឆ្លងកាត់ស្នាដៃរបស់លោក វ៉ាន់ ណាត, សេរ៉ា និងសិល្បករវ័យក្មេងទាំងអស់ បង្ហាញថា អតីតកាលមិនទាន់កន្លងផុតទៅនៅឡើយទេ វានៅតែដក់ជាប់នៅឡើយ។

លោក រីឆាត រីចមែន អះអាងថា ខ្មែរក្រហមចង់លុបបំបាត់ព្រំដែនផែនទី និងខាងសាច់ឈាមរវាងអ្នកស្លាប់ និងអ្នករស់។ នេះជាចេតនានៃការប្រល័យពូជសាសន៍ដែលពួកគេបង្កើតឡើង។ ពួកគេព្យាយាមលុបបំបាត់ចោលស្លាកស្នាមទាំងអស់នៃជនរងគ្រោះ ហើយឥឡូវនេះអ្នកស្លាប់ទាំងនោះត្រូវបានបំពាន និងជាផ្នែកមួយនៃការស្វែងរកអត្តសញ្ញាណនៃអ្នកនៅរស់។

អ្នកស្រី អាន់ឡ ប៉រ៉េ ប្រមូលបានសំណើរបស់លោក វ៉ាន់ ណាត និង សេរ៉ា ស្ដីពីការងាររួមគ្នានៅក្នុងសិប្បសាលា និងស្ដីពីភាពខុសគ្នារបស់នៃការខិតទៅជិតផ្នែកសិល្បៈ និងសោភ័ណ នៅបូព៌ាប្រទេស និងបស្ចឹមប្រទេស។ តាមរយៈសក្ខីកម្មរបស់ពួកគាត់ និងការវិភាគលើឯកសារសោតទស្សន៍ ពួកគាត់អាចធ្វើឱ្យស្គាល់អតីតកាលខ្មែរក្រហមតាមរយៈយុវជន។

អាស្លី ថមស៊ុន (Ashley Thompson) គូសបញ្ជាក់ថា ទស្សនវិស័យបង្ហាញការងារដឹកនាំសិប្បសាលាការចងចាំនៅមជ្ឈមណ្ឌលបុប្ផាណា ៖ ជាស្ពានរវាងអតីតកាលដ៏គួរឱ្យឈឺចាប់ និងបច្ចុប្បន្នក្នុងការស្ថាបនាឡើងវិញរវាងការចងចាំ និងការបង្កើតគំនិតច្នៃប្រតិដ្ឋ ហើយក៏មកជាការផ្លាស់ប្ដូរអន្តរវប្បធម៌ និងការផ្ទេរចំណេះដឹងទៅមនុស្សជំនាន់ក្រោយ។


avatar