November 10, 2020

ទស្សនាភាពយន្តឯកសាររបស់យើងនៅ Biennale of Sydney លើកទី ២២

សូមរីករាយទស្សនាភាពយន្តឯកសារទាំង ៧ រឿងដែលផលិតដោយយុវជនជនជាតិដើមភាគតិចដែលមកពីខេត្តរតនគិរី មណ្ឌលគិរី និងបន្ទាយមានជ័យ ក្រោមគម្រោង “ការបន្លឺសំឡេងរបស់ស្ត្រីជនជាតិដើមភាគតិច និងក្រុមដែលត្រូវបានគេរើសអើង តាមរយៈពហុប្រព័ន្ធផ្សព្វផ្សាយថ្មី” នៅក្នុងព្រឹត្តិការណ៍ Biennale of Sydney លើកទី ២២ (១០-១៥ វិច្ឆិកា ២០២០) នៅ Australian Centre for Contemporary Art (ACCA)។

ភាពយន្តទាំងនោះរួមមាន ៖ “ប៉ានៅណា?” ដោយ ប្ល៉ង សារឿន, “ស៊ូទ្រាំ” ដោយ ម៉ាំង លៀន និង ឡេង វុនណេង, “ដំបៅចិត្ត” ដោយ មួង វេត, “កុំបោះបង់” ដោយ ភោគ រ៉ានី, “បារម្ភ” ដោយ ព្រឹល ព្រីង និង លឿន ឈូក, “សង្ឃឹមចុងក្រោយ” ដោយ រ៉េត ស៊ីថត និង “កាណាប” ដោយ សេវ ប៉ៅ។

ភាពយន្តទាំងនេះនឹងដាក់បញ្ចាំងជាលក្ខណៈ online ក្នុងគេហទំព័រផ្លូវការរបស់ Australian Centre for Contemporary Art (ACCA) ចាប់ពីថ្ងៃទី ១០ ដល់ថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២០។ សូមចុចទីនេះ ដើម្បីដឹងពីព័ត៌មានបន្ថែម។