November 5, 2018

សេចក្ដី​ជូន​ដំណឹង ស្ដីពី​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ​ និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ

ដោយ​ទទួលបាន​ការ​ឧបត្ថម្ភ​ពី​កម្មវិធី​ VOICE តាមរយៈ​អង្គការ​អុកស្វាម (Oxfam in Cambodia) និង​ការ​ឧបត្ថម្ភ​ពី​ស្ថានទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា​ សមាគម​ផលិត​ស្រាវជ្រាវ​តម្កល់​ឯកសារ​សោតទស្សន៍​ (ARPAA) បាន​បង្កើត​គម្រោង​មួយ​ដែល​មាន​ឈ្មោះ​ថា​ «ការ​បន្លឺ​សំឡេង​របស់​ស្ត្រី​ជនជាតិ​ដើម​ភាគតិច​ និង​ក្រុម​មនុស្ស​ដែល​ត្រូវបាន​គេ​រើសអើង​ តាមរយៈ​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​មាន​នវភាព​» សម្រាប់​រយៈពេល​ ២៤ (ម្ភៃបួន) ខែ។

គម្រោង​នេះ នឹង​ផ្តល់ជូន​អាហារូបករណ៍​ចំពោះ​សិក្ខាកាម​ចំនួន​ ១២ (ដប់ពីរ) រូប ដើម្បី​ចូលរួម​វគ្គ​បណ្ដុះបណ្ដាល​ផ្នែក​ផលិត​ភាពយន្ត​ឯកសារ​ និង​ពហុ​ប្រព័ន្ធ​ផ្សព្វផ្សាយ។

លក្ខខណ្ឌ​នៃ​ការ​ជ្រើសរើស​ ៖
– ជា​បេក្ខជន​ ដែល​មកពី​ខេត្ត​គោលដៅ​បី គឺ​ខេត្ត​បន្ទាយមានជ័យ ខេត្ត​មណ្ឌលគិរី និង​ខេត្ត​រតនគិរី (សិក្ខាកាម​ជា​នារីភេទ​ និង​ជា​ជនជាតិ​ដើម​ភាគតិច ត្រូវបាន​ផ្ដល់​សិទ្ធិ​អាទិភាព​)
– ជា​អ្នក​ដែល​មាន​អាយុ​ចាប់ពី​ ១៨ ឆ្នាំ ដល់ ៣០ ឆ្នាំ
– ជា​អ្នក​ដែល​មាន​កម្រិត​វប្បធម៌​ចាប់ពី​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ (បាក់ឌុប) ឡើងទៅ (អ្នក​មាន​ចំណេះដឹង​ភាសា​អង់គ្លេស និង​កុំព្យូទ័រ ត្រូវបាន​ផ្ដល់​សិទ្ធិ​អាទិភាព​)
– ជា​អ្នក​ដែល​មាន​ចំណង់ចំណូលចិត្ត​ខ្ពស់​ផ្នែក​ភាពយន្ត (កុន)
– ជា​អ្នក​ដែល​មាន​ចំណង់ចំណូលចិត្ត​ក្នុង​ការ​ធ្វើ​ការងារ​ជា​ក្រុម​
– ជា​អ្នក​ដែល​មាន​ពេលវេលា​គ្រប់គ្រាន់​ក្នុង​ការ​ចូលរួម​គ្រប់​វគ្គ​បណ្ដុះបណ្ដាល​ទាំងអស់

អត្ថប្រយោជន៍​ដែល​សិក្ខាកាម​នឹង​ទទួលបាន​ ៖
– និស្សិត​ដែល​ត្រូវបាន​ជ្រើសរើស​ នឹង​ទទួលបាន​អាហារូបករណ៍​សម្រាប់​ការសិក្សា​ ការហូបចុក និង​ការស្នាក់នៅ សម្រាប់​រយៈពេល​មួយចប់​វគ្គ​សិក្សា​
– ចំណេះដឹង​ទាំង​ផ្នែក​ទ្រឹស្តី​ និង​ផ្នែក​បច្ចេកទេស​ពី​គ្រូបង្រៀន​ដែល​មាន​បទពិសោធន៍​ លើ​ការងារ​ផលិត​ភាពយន្ត​រយៈពេល​ជាច្រើន​ឆ្នាំ​
– វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​
– ឱកាស​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​នៅក្នុង​មហោស្រព​ភាពយន្ត​នៅក្នុង​ប្រទេស និង​ក្រៅ​ប្រទេស។

សម្រាប់​អ្នក​ដែល​មាន​ចំណាប់អារម្មណ៍​ចង់​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ សូម​បំពេញ​បែបបទ​ដាក់ពាក្យ​សុំ​ចូលរៀន​ (Application form) រួច​ផ្ញើ​មកកាន់​អាសយដ្ឋាន​ ៖
– មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា​ ផ្ទះលេខ ៦៤ ផ្លូវលេខ ២០០ សង្កាត់​បឹងរាំង ខណ្ឌ​ដូនពេញ រាជធានី​ភ្នំពេញ

ឬ ផ្ញើ​មកកាន់
– អ៊ីម៉ែល piseth.tieng@bophana.org និង info@bophana.org

ដើម្បីទាញយកពាក្យសុំចូលរៀន សូមចុច ៖ WordPDF

ឬ សូមចុច ទីនេះ ដើម្បីបំពេញពាក្យសុំចូលរៀនតាម Online (ជាភាសាខ្មែរ)

បញ្ជាក់៖
– កាលបរិច្ឆេទ​នៃ​ការ​ឈប់​ទទួល​ពាក្យ​សុំ​ចូលរៀន​ គឺ​នៅ​ត្រឹម​ថ្ងៃទី​ ៧ ខែ​ធ្នូ ឆ្នាំ ២០១៨
– ថ្ងៃ​ចាប់ផ្តើម​ចូលរៀន​ ៖ ថ្ងៃទី ២ ខែមករា ឆ្នាំ ២០១៩

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ហៅ​ទូរស័ព្ទ​ទៅកាន់​លេខ ៖ ០១០ ៧៧៥ ១៥១ ឬ ០៩៦ ៧៤៧៧ ៤១២