October 12, 2020

“ឌុច គ្រូលត់ដំនៅឋាននរក” កំពុងបញ្ចាំងនៅរោងភាពយន្ត Major Cineplex Cambodia

ខ្សែភាពយន្តឯកសារ “ឌុច គ្រូលត់ដំនៅឋាននរក” ដែលទស្សនិកជនជាច្រើនកំពុងទន្ទឹងរង់ចាំទស្សនា ពេលនេះកំពុងបង្ហាញខ្លួនសាជាថ្មីនៅលើផ្ទាំងបញ្ចាំងដ៏ធំនៃរោងភាពយន្ត Major Cineplex Cambodia ទាំង ៣ ទីតាំង ក្នុងរាជធានីភ្នំពេញ (Major អ៊ីអន ១, Major អ៊ីអន ២, Major សុរិយា) នៅថ្ងៃទី ១២, ១៣, ១៤, ១៩, ២០ និង ២១ ខែតុលា ឆ្នាំ ២០២០។

កាលវិភាគបញ្ចាំង ៖
– Major អ៊ីអន ១ ៖ ១១:០០ ព្រឹក
– Major អ៊ីអន ២ (សែនសុខ) ៖ ៦:៣០ ល្ងាច
– Major សុរិយា ៖ ១០:៣០ ព្រឹក

សូមចុចទីនេះ ដើម្បីដឹងបន្ថែម។

ថវិកាទាំងអស់ដែលបានមកពីការលក់សំបុត្រនឹងបរិច្ចាគមកកាន់មជ្ឈមណ្ឌលបុប្ផាណា។ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រោងភាពយន្ត Major Cineplex Cambodia ចំពោះកិច្ចសហការនេះ។