ការអភិរក្សសត្វដំរី និងបទពិសោធរបស់ជនជាតិដើមភាគតិចនៅកម្ពុជា: ការផ្តោតការយកចិត្តទុកដាក់លើបរិស្ថានតាមរយៈការផលិតភាពយន្តដោយយុវជន

DSC_4599-2

គម្រោង​នេះ​បាន​យក​ការ​ផលិត​ភាពយន្ត​ដោយ​ចុះទៅ​សិក្សា​នៅមូលដ្ឋាន​ដោយផ្ទាល់ ដើម្បី​តភ្ជាប់​យុវជន​ដែលរស់នៅ​ក្នុង​បរិបទ​នៃប្រទេស​ធ្លាប់​ឆ្លងកាត់​សង្គ្រាម ហើយបាន​ជួបនូវ​បញ្ហាប្រឈម​ក្រោយ​សង្គ្រាម និង​ការ​គំរាមកំហែង​ទៅលើ​បរិស្ថាន។ ជាពិសេស គម្រោង​ក៏​ផ្តោតលើ​ការ​អភិរក្ស​សត្វដំរី និង​បញ្ហាប្រឈម​របស់​សហគមន៍​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្ត​មណ្ឌលគីរី​នៃ​ប្រទេសកម្ពុជា​ផងដែរ។ គម្រោង​នេះ​បាន​លើកទឹកចិត្ត និង​គាំទ្រ​យុវជន​ឱ្យចេះ​ផលិត​ខ្សែភាពយន្ត​ដែល​នាំមកនូវ​ចំណេះដឹង​អំពី​ការអភិរក្ស​សត្វដំរី និង​ជីវភាព​របស់​ប្រជាជន​ក្នុង​សហគមន៍​ជនជាតិដើម​ភាគតិច។

DSC_4823 DSC_5588 DSC_5942-2

ក្រោម​ការផ្ដល់​មូលនិធិ​ពី Arts and Humanities Research Council និង​កិច្ចសហការ​រវាង​សាកលវិទ្យាល័យ Bath, សាកលវិទ្យាល័យ Queen’s University Belfast, សាកលវិទ្យាល័យ Leeds, មជ្ឈមណ្ឌល​បុប្ផាណា និង​អង្គការ​ថែរក្សា​សត្វដំរី ជីវភាពរស់នៅ កិច្ចផ្ដួចផ្ដើម និង​បរិស្ថាន (ELIE) គម្រោង​នេះ​បាន​ជ្រើសរើស​យុវជន​ចំនួន​១២​នាក់ និង​បាន​បណ្តុះបណ្តាល​ពួកគេ​អំពី​វិធីសាស្ត្រ​នៃការ​ផលិត​ភាពយន្ត​ដោយ​ចុះទៅ​សិក្សា​នៅមូលដ្ឋាន​ដោយផ្ទាល់។ ជាលទ្ធផល បន្ទាប់ពី​រយៈពេល​១២ខែ ពួកគេ​បាន​សម្រេច​នូវ​ភាពយន្ត​ឯកសារ​ចំនួន​បីរឿង​ដែល​បង្ហាញពី​ការអភិរក្ស​គំរូ​ទៅលើ​សត្វដំរី ចំណេះដឹង​ផ្នែក​បរិស្ថាន និង​វប្បធម៌​របស់​ប្រជាជន​ក្នុងសហគមន៍​ជនជាតិដើម​ភាគតិច​ក្នុង​ខេត្ត​មណ្ឌលគិរី។

DSC_2644 DSC_1370-30 DSC_1156-32

គម្រោង​នឹង​ចាក់បញ្ចាំង​ភាពយន្ត​ទាំងបី​នេះ​នៅតាម​សហគមន៍​ជនជាតិដើម​ភាគតិច​សម្រាប់​អ្នកអភិរក្ស​នានា និង​នៅក្នុង​មហោស្រព​ភាពយន្ត​ជាតិ និង​អន្តរជាតិ ព្រមទាំង​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម។ បន្ថែម​ពីលើ​ការជំរុញ​ឱ្យមាន​កិច្ចការ​អភិរក្ស គម្រោង​នេះ​ក៏នឹង​បង្កើត​ធនធាន​មនុស្ស​ថ្មីៗ​បន្ថែមទៀត​ក្នុង​វិស័យ​ភាពយន្ត​នៅកម្ពុជា​ផងដែរ។

DSC_1205-51 DSC_7921-2 DSC_7932-2

ឧបត្ថម្ភដោយ ៖

AHRC2          GCRF New

សហការដោយ ៖

BATH          Leeds          Print          Basic CMYK