មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា
សប្តាហ៍នៃភាពយន្តឥណ្ឌាលើកទី ២ នឹងប្រព្រឹត្តទៅនៅទីក្រុងភ្នំពេញ ដែលចាប់ផ្តើមពីថ្ងៃទី ២២ ខែមិថុនា រហូតដល់ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៦។ ជាមួយភាពយន្តចំនួន ១៤ រឿង ដែលរួមមានរឿងបែបបុរាណ បែបសម័យ និងខ្សែភាពយន្ត ដែលឈ្នះពានរង្វាន់ឥណ្ឌា នឹងចាក់បញ្ចាំងនៅសាលមហោស្រពចតុម្មុខ។ រឿងដែលបានជ្រើសរើសសុទ្ធតែជាភាពយន្តគួរជាទីពេញនិយមរបស់ទស្សនិកជន និងមានទំនាក់ទំនងជាមួយគ្រួសារ ដែលមានលក្ខណៈជាភាពយន្តកំប្លែង ភាពយន្តមនោសញ្ចេតនា និងភាពយន្តបូលីវូដ។
មហោស្រពភាពយន្តនេះជាគំនិតផ្តួចផ្តើម និងទទួលបានការឧបត្ថម្ភពីនាយកដ្ឋានវប្បធម៌នៃស្ថានទូតឥណ្ឌាប្រចាំប្រទេសកម្ពុជានៅទីក្រុងភ្នំពេញ និងទទួលរៀបចំដោយអង្គការពីរគឺមជ្ឈមណ្ឌលបុប្ជាណា និងមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញ និងទទួលការថតភាពយន្តនៅកម្ពុជា (CFC) ដែលជាស្ថាប័នគាំទ្រវិស័យភាពយន្តនៅកម្ពុជា។
ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៃព្រះរាជាណាចក្រកម្ពុជា។
ចូលរួមទស្សនាដោយសេរី!