កម្មវិធីបញ្ចាំងខ្សែភាពយន្ដ និងបាឋកថា នៅថ្ងៃបិទកម្មវិធីទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោកឆ្នាំ២០១៥

បិទកម្មវិធីបញ្ចាំងខ្សែភាពយន្ដ និងបាឋកថា នៃទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោកឆ្នាំ២០១៥ «បណ្ណសារស្ថិតក្នុងគ្រោះថ្នាក់ ៖ ការពារអត្តសញ្ញាណសាកលលោក – ការចងចាំឥណ្ឌូចិន »

ភាពស្មោះត្រង់
បារាំង ១៩៤១ ខ្មៅ-ស មានសំឡេង ២១នាទី មិនមែនភាពយន្តប្រឌិត
ដឹកនាំដោយ៖ ណាំងត្រេ អ៊ីវ
ស្ថាប័នផលិតកម្ម៖ ក្រុមផលិតកម្មភាពយន្តប៉ាតេ

សង្ខេបរឿង៖ ក្នុងឆ្នាំ១៩៤១ ទោះ​ជាបារាំង​បរាជ័យ ប្រឈម​មុខ​នឹង​អាល្លឺម៉ង់​ក៏​ដោយ អាណានិគម​បារាំង​នៅ​ស្មោះ​ត្រង់​នឹង​ប្រទេស​បារាំង​នៃ​របប​វីជី​ដដែល។ នៅ​ឥណ្ឌូចិន អាណា​និគម​ដំបូង​បង្អស់​ដែល​ត្រូវ​បាន​បង្ហាញ​ពី​ភាព​ស្មោះ​ត្រង់​ចំពោះ អធិរាជ បាវ​ដាយ និង​គោល​ការណ៍​ចំនួន​២១លាន​បាន​បង្ហាញ​ពី​ការ​គាំទ្រ​របស់​ពួកគេ​ចំពោះ​លោក​សេនា​ប្រមុខ​ប៉េតាំង។ លោក​នាយ​ឧត្តម​សេនីយ៍​ជើង​ទឹក ដឺគូ អគ្គ​អភិបាល បាន​ទៅ​ជួប​កង​ទ័ព​បារាំង​ម្ដង​ទៀត និង​ជួប​ប្រជុំ​នៅ​អណ្ណាម​។ នៅ​អាហ្វ្រិក​ខាង​ជើង អាល់​ហ្សេ ចូល​រួម​ក្នុង​ផ្នែក​ចំណី​អាហារ និង​ការ​ផ្គត់​ផ្គង់​ស្បៀង​ពី​តំបន់​មេត្រូ​ប៉ូល ទោះ​បី​មាន​ការ​បិទ​ផ្លូវ​គមនាគមន៍​ក៏​ដោយ​។ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​គោល​ដៅ​អាណានិគម​ផ្សេង​ទៀត​ដើម្បី​ការ​ពារ កង​ទ័ព​បរទេស​ដង្ហែ​ក្បួន​នៅ​តាម​ផ្លូវ​ក្នុង​ទីក្រុង។ នៅ​ប្រទេស​ម៉ារ៉ុក លោកឧត្តមសេនីយ៍ ណូ​ហ្គែរ ធ្វើ​ទស្សន​កិច្ច​មេ​ដឹក​នាំស៊ុលតង់ មូឡេយ យូសេហ្វ ហើយ​ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់​ក្ដៅ​ពី​ប្រជាជន​។ អ្នក​ដែល​ស្មោះ​ត្រង់ កេណ្ឌ​គ្នា​ទៅ​កាន់​កង​ពល​ប្រយុទ្ធ។ នៅ Mers el-Kebir ការងារ​នៅ​តែ​បន្ត​ធ្វើ បើ​ទោះ​ជា​មាន​ការ​ស្លាប់​របស់​ពួក​គ្រឹស្ត​សាសនា និង​ពួក​មូស្លីម​ក៏​ដោយ បន្ទាប់​ពី​ការវាយ​ប្រហារ​របស់​សម្ព័ន្ធមិត្ត។ ទីក្រុង "Dunkerque" រង​ការ​ប៉ះ​ទង្គិច​យ៉ាង​យូរ បាន​កើន​ឡើង​យ៉ាង​ច្រើន ខណៈ​ដែល​អ្នក​មុជ​ទឹក​បាត​សមុទ្រ​ធ្វើ​ការ​នៅ​លើ​សំណល់​នៅ​ប្រទេស​អង់​គ្លេស​។ នៅ​ទីក្រុង​ដាកា ប្រជាជន ដង្ហែ​ក្បួន​ជា​បន្ត​បន្ទាប់ ដើម្បី​បង្ហាញ​ពី​ការ​ពាក់​ព័ន្ទ​ជាមួយ​សេនា​ប្រមុខ ប៉េតាំង។ គ្រប់​មធ្យោបាយ​ស៊ីវិល និង​យោធា​ទាំង​អស់​ត្រូវ​ដាក់​ឱ្យ​មាន​ប្រតិបត្តិ​ការ ដើម្បី​ការពារ​ទីក្រុង​សំខាន់​របស់​អាហ្វ្រិក​បស្ចឹម​ប្រទេស​និយាយ​ភាសា​បារាំង ដែល​បំពាន​ចង់​បាន​ដោយ​សត្រូវ​។

បាឋកថា៖ ដោយ​អ្នកស្រី ឃួន វិច្ឆិកា «បាត់ដំបង​ក្នុង​បរិបទ​នៃ​ការ​ថម​ថយ​អំណាច​របស់​បារាំង​នៅ​ឥណ្ឌូចិនក្នុង​កំឡុង​សង្រ្គាម​លោក​លើក​ទី​២​»។

បញ្ចប់កម្មវិធីដោយការ​ស្រស់ស្រូបអាហារសម្រន់ រួមជាមួយនឹងភេសជ្ជៈ។

ចូលរួមទស្សនាដោយសេរី។

avatar
  • November 4, 2015 · 6:00 pm
  • Bophana Center
  • Conferences