ការបញ្ចាំងភាពយន្តពិសេស និងបាឋកថា

«ពីរថ្ងៃ មួយយប់»
ដឹកនាំរឿងដោយ បងប្អូនប្រុស ដារដេននី ២០១៤ រយះពេល ៩៥នាទី ភាសា​បារាំង និង​មាន​អក្សរ​អង់គ្លេស​រត់​ពី​ក្រោម

ចងក្រង «កិច្ចការមនុស្ស»
បាឋកថា និងមានវគ្គសំណួរចម្លើយ ដឹកនាំដោយលោក Joseph Mai បន្ទាប់​ពី​ការ​បញ្ចាំង​ភាពយន្ត ជា​ភាសា​អង់គ្លេស

បងប្អូនប្រុស ដារដេននី ដែលជា​អ្នក​ធ្វើការ​នៅ​ជាយ​ក្រុង​Liège ប្រទេស​បែលហ្ស៊ិក មាន​ការ​ព្រួយ​បារម្ភ​អំពី​ក្រម​សីលធម៌ នយោបាយ និង​សោភ័ណ​ភាព នៅ​ក្នុង​ខ្សែ​ភាពយន្ត​ថ្មីៗ ដែល​ធ្វើឱ្យ​ពួកគេ​ក្លាយ​ជា​អ្នក​ផលិត​ខ្សែ​ភាពយន្ត ដែល​មាន​ឥទ្ធិពល​បំផុត​នៅ​សព្វ​ថ្ងៃនេះ។

ការបំផុសគំនិត គឺបាន​មកពី​សៀវភៅ​ទស្សនវិជ្ជា (L'affaire humaine) របស់ Luc Dardenne ហើយ​បទ​បង្ហាញ​នេះ​នឹង​ស្វែង​យល់​ពី​ទំនាក់​ទំនង​ដើម​ដំបូង ដែល​បង​ប្អូន ដារដេននី បាន​បង្កើត​រវាង​ភាពយន្ត និង​តួ​សម្តែង ដែល​ជា​ទំនាក់​ទំនង​បង្ហាញ អំពី​ភាព​ផុយ​ស្រួយ​បំផុត នៅ​ក្នុង​បណ្ដាញ​សង្គម។

ខ្សែភាពយន្ត«ពីរថ្ងៃមួយយប់» ឆ្នាំ២០១៤នេះ បង្ហាញ​ពី​ក្រម​សីលធម៌ សេដ្ឋកិច្ច និង​អានុភាព​នយោបាយ ដែល​ពួកគេ​ថត​អំពី ស្រី​វ័យ​ក្មេង​ម្នាក់ (Marion Cotillard) ដែល​ត្រូវ​តែ​បញ្ចុះ​បញ្ចូល​សហការី​របស់​នាង​យ៉ាង​បន្ទាន់ ឱ្យ​ឈប់​ផ្តល់​ប្រាក់​រង្វាន់ ដូច្នេះ​នាង​អាច​រក្សា​ការ​ងារ​របស់​នាង​បាន។

ចូសេប ម៉ៃ គឺជាសហការី​សាស្រ្តាចារ្យ​បារាំង និង​សិក្សា​ភាពយន្ត នៅ​សាកល​វិទ្យាល័យ​ក្លេមសុន ដែល​បាន​និពន្ធ​​សៀវភៅ បងប្អូន​ដារដេននី Dardenne Brothers និង Robert Guédiguian។

ព្រឹត្តិការណ៍នេះត្រូវបានគាំទ្រដោយ Wallonia-Brussels International និង Wallonia-Brussels ក្នុង​ប្រទេស​វៀតណាម។

ទស្សនាដោយសេរី

avatar
  • July 12, 2017 · 6:30 pm
  • Bophana Center
  • Special Screening