ចំណងជើងពិព័រណ៍៖ បំរែបំរួលភូមិសាស្ត្រ

រៀបចំដោយ៖ សូកូ ផៃ (សកលវិទ្យាល័យប៉ារីស ៨), ប៉ាទ្រីក ណាកដាំង (សកលវិទ្យាល័យប៉ារីស ៨) និង សុភីយ៉ា អេឡែន នុត (សកលវិទ្យាល័យនៃទីក្រុងកូឡូញ/ INALCO)

ដៃ​គូ​សហ​ការណ៍៖ មជ្ឈ​មណ្ឌល​បុប្ផាណា សកល​វិទ្យា​ល័យ​ភូមិន្ទ​វិចិត្រសិល្បៈ វិចិត្រ​សាល សសបាសាក់ (ភ្នំពេញ) និង Faux Mouvement-Centre d'art contemporain (Metz-France)

រយៈពេល៖ ១២ - ២២ មករា ២០១៦

ការ​បញ្ចាំង​ភាពយ​ន្ត​ពិសេស ថ្ងៃទី១២ មករា ២០១៦៖ វ៉ាន់ ណាត the Memory-Painter (២០១៣) ដោយ ព្យែរ បាយ៉ា និង សូកូ ផៃ

សិល្បករ៖ លីឌី ហ្សង់ ឌី ប៉ាណែល, ខ្វៃ សំណាង, ឡេ ឡឺ ប្រ៊ីកុង, ដាហ្វណេ ឡឺ សែកហ្សង់, ប៉ាទ្រីក ណាដាំង និង វណ្ណឌី រតនា។

អត្ថាធិប្បាយ៖
ចលនា​បំរែបំរួល​ភូមិសាស្ត្រ ផ្ដល់​ឱ្យ​មាន​ការ​សិក្សា​ស្រាវ​ជ្រាវ​ជា​ច្រើន​អំពី​ដែន​ដី ដែល​ចោទ​ចេញ​ជា​សំណួរ​ជា​ច្រើន​អំពី​ព្រំ​ដែន ដែន​ដី ការ​ចង​ចាំ​យ៉ាង​ស៊ី​ជម្រៅ​នៃ​ទី​កន្លែង​ទាំង​នោះ​លើស​ពី​ទម្រង់​ដែល​ច្បាប់​បាន​ចង​ក្រង ដែល​បង្កើត​ឱ្យ​មាន​ការ​យល់​ឃើញ​ខុស​ប្លែក​ពី​គ្នា​ជា​ច្រើន​។ តើ​មាន​អ្វី​កើត​ឡើង​នៅ​ទី​កន្លែង​ទាំង​នោះ និង ធ្វើ​ដូច​ម្ដេច​ដើម្បី​ឆ្លុះ​បញ្ចាំង​ឱ្យ​ឃើញ​ឡើង​វិញ​? តើ​ព្រឹត្តិការណ៍​ដែល​ត្រូវ​បាន​សង្គម​បិទ​បាំង​ទាំង​នោះ​អាច​បំផុស​ចេញ​មក​វិញ​តាម​បែប​សិល្បៈ​យ៉ាង​ដូច​ម្ដេច​?

ចួលរួមទស្សនាដោយសេរី

avatar
  • January 12, 2016 · 12:00 am
  • Bophana Center
  • Exhibitions