ជណ្ដើរយន្តមរណៈ

ដឹកនាំដោយ ល្វី ម៉ល ១៩៥៧ ៨៧ នាទី ភាសាបារាំង

ផ្លូរ៉ង់ ការ៉ាឡា និងជូលៀន តាវែន្យេ គឺជា​សាហាយ​ស្មន់​នឹង​គ្នា។ ពួកគេ​​រៀប​គម្រោង​ការ​សម្លាប់​ប្ដី​របស់​ផ្លូរ៉ង់ ឈ្មោះ​ស៊ីម៉ុង ការ៉ាឡា ដែល​ជា​សហគ្រិន​ដ៏​ស្ដុកស្ដម្ភ និង​ជា​ចៅហ្វាយនាយ​របស់​ជូលៀន។ គេ​គិត​ថា​ឃាតកម្ម​នេះ​ប្រព្រឹត្ត​ទៅ​យ៉ាង​ល្អ​បំផុត ប៉ុន្តែ​ស្រាប់​តែ​នឹក​ឃើញ​ថា គេ​បាន​បន្សល់​ទុក​ដាន​បសំខាន់​មួយ។ គេ​ត្រឡប់​ទៅ​កន្លែង​កើត​ហេតុ​ម្ដង​ទៀត ក៏​ត្រូវ​ជាប់​ក្នុង​ជណ្ដើរ​យន្ត។ ក្នុង​ពេល​នោះ ក្មេង​ដឹក​ឥវ៉ាន់​ម្នាក់​បាន​លួច​រថយន្ត​របស់​ជូលៀន​ដឹក​សង្សារ​ដើរ​លេង។ ពេល​បើក​ដល់​ផ្លូវ​កោង វា​ស្លន់ ហើយ​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​អ្នក​ទេសចរ​អាល្លឺម៉ង់​ពីរ​នាក់​ស្លាប់...

ទស្សនាដោយសេរី

avatar
  • March 23, 2017 · 6:30 pm
  • Bophana Center
  • Cine Soiree