ជំរំជនភៀសខ្លួនខ្មែរនៅព្រំដែនថៃ

ពីថ្ងៃ ទី២ ខែធ្នូ ដល់ថ្ងៃ ទី១៦ ខែមករា

រូបថតដោយស្ទេហ្វាន អេលីស៍
"ពីដំបូងឡើយ ខ្ញុំទៅប្រទេសថៃដើម្បីការសិក្សាផ្នែក​សារព័ត៌មាន​របស់​ខ្ញុំ។ ខ្ញុំ​ទៅ​ថៃ​គឺ​គ្រាន់​តែ​ចង់​ធ្វើការ​សិក្សា​ស៊ី​ជម្រៅពីស្ថានភាព​នៅក្នុងជំរំជន​ភៀស​ខ្លួនខ្មែរ នៅតាមបណ្ដោយព្រំដែនខ្មែរ-ថៃ​តែប៉ុណ្ណោះ។ ប៉ុន្តែសម្រេច​សម្រួល​ទៅ ខ្លួនខ្ញុំបែរជាធ្លាក់ក្នុងស្ថានភាពមួយស្មានមិនដល់។"

អំពីអ្នកថតរូប៖
ស្ទេហ្វាន អេលីស៍ គឺជា​អ្នក​ថត​រូប​ឯករាជ្យ​សម្រាប់​​សារព័ត៌មាន កើត​​នៅ​​ឆ្នាំ​១៩៦៥ នៅ​ទីក្រុង​វ៉ាស៊ីនតោន ហើយ​​ទទួល​មរណភាព​នៅ​ឆ្នាំ​១៩៩៦។ លោក​​ធ្វើការ​នៅ​អាស៊ី​អាគ្នេយ៍ រុស្សី និង​អ៊ីស្រាអែល។ លោក​ធ្លាប់​ធ្វើ​ជា​​អ្នក​​កែ​គុណ​ភាព​​រូប​ថត​ សម្រាប់​ទីភ្នាក់​ងារ​សារព័ត៌មាន​បារាំង​នៅ​ហុងកុង ហើយ​នៅ​ឆ្នាំ​១៩៩១ លោក​​បាន​មក​បើក ការិយាល័យ​​ឲ្យ​​ទី​ភ្នាក់ងារ​​​នេះ​​នៅ​ទីក្រុង​ភ្នំពេញ។ មជ្ឈមណ្ឌល​បុប្ផាណា បាន​ទទួល​រូបថត ដែល​លោក​​​បាន​​ថត​​ទាក់​ទង​​នឹង​ប្រទេស​កម្ពុជា ពី​ក្រុម​​គ្រួសារ​​របស់​លោក។ ពិព័រណ៍​នេះ​​គឺរៀបចំ​​ឡើង ​ដោយ​មជ្ឈមណ្ឌល​បុប្ផាណា ដើម្បី​រម្លឹក​ដល់​​ការងារ​​លោក​​សម្រាប់​ការចងចាំ។

ទស្សនាដោយសេរី

avatar
  • December 2, 2016 · 6:30 pm
  • Bophana Center
  • Exhibitions