ទុកចោល

ថតរូបដោយ លោក គឹម ហាក់ ​​​​​​​​​​​

តាំងបង្ហាញចាប់ពីថ្ងៃទី ២១ តុលា ដល់ថ្ងៃទី ២១ វិច្ឆិកា

នៅក្នុងអំឡុងទសវត្សរ៍ ៦០ ជ្រុងមួយនៃការអភិវឌ្ឍន៍​​តំបន់បាសាក់ (មាត់ទន្លេ) អគារ​ប៊ូឌីញ​ត្រូវ​បាន​​រចនា​ឡើង​ដោយស្ថាបត្យករ​កម្ពុជា​​លោក លូ បានហាប់ និង​​ត្រួត​​ពិនិត្យ​ដោយ​​លោក​​​វណ្ណ ម៉ូលីវណ្ណ និងវិស្វករជនជាតិរុស្សីបារាំង​គឺ លោកវ៉្លាឌីមៀរ បូឌានស្កី ដោយបានដាក់សម្ពោធនៅ​ឆ្នាំ១៩៦៣ ជា “ផ្ទះស្នាក់នៅ” សម្រាប់​គ្រួសារ​​ជីវភាព​កមិ្រត​ទាប និង​មធ្យម។ ក្រោយ​របប​ខ្មែរ​​​ក្រហម​នៅ​ក្នុង​ឆ្នាំ​១៩៧៩ ក្រសួងវប្បធម៌ និង​វិចិត្រ​សិល្បៈ​បាន​ប្រមូល​ផ្តុំ​នូវ​សិល្បករ រាប់​រយ​គ្រួសារ​ឲ្យ​រស់នៅ​ក្នុង​អគារ​នេះ។

លោកគឹម ហាក់ បាន​ចំណាយ​ពេល​ពីរ​ខែ​ចុង​ក្រោយ មុន​ការ​វាយ​កំទេច​អគារ​ចោល​នៅ​ខែ​កក្កដា ឆ្នាំ២០១៧ ដែល​មាន​ប្រជា​ជន​ប្រមាណ​ជាង​២៥០០នាក់។ វត្ថុ​ផ្សេងៗ​ដែល​បាន​បន្សល់ទុកក្រោយ​ពេលចាកចេញ​ លោកគឹម ហាក់ បានថតរូបជា​លក្ខណះកំណាព្យ​លើវត្ថុ​ទាំងអស់នោះ។ គាត់បន្ត​ធ្វើការងារអំពី ប្រវត្តិសាស្រ្ត និងការចងចាំ។


ទស្សនាដោយសេរី

avatar
  • October 21, 2017 · 2:00 pm
  • Bophana Center
  • Exhibitions