ពិព័រណ៍ “ផ្ទេរ ២០១៥” ដើម្បីរំឭកខួប៤០ឆ្នាំ នៃការដួលរលំទីក្រុងភ្នំពេញ

ចាប់ពីថ្ងៃទី៨ មេសា ដល់ ថ្ងៃទី៣០ ឧសភា ឆ្នាំ២០១៥

តាម​រយៈ​ការ​ធ្វើ​ឯកសារ និង​ការ​ចែក​រំលែក​ពី​រឿង​រ៉ាវ​ផ្ទាល់​ខ្លួន​របស់​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម គឺ​ជា​គោល​បំណង​នៃ​ពិព័រណ៍​របស់​យើង ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​យុវជន​ស្វែង​យល់​ពី​អតីតកាល និង​លើក​ទឹក​ចិត្ត​មនុស្ស​ជំនាន់​មុន​ឲ្យ​ផ្ទេរ​នូវ​រឿង​រ៉ាវ​របស់​ពួក​គាត់​ដល់​មនុស្ស​ជំនាន់​ក្រោយ។ ពិព័រណ៍​ក្រោម​ប្រធាន​បទ “ផ្ទេរ ២០១៥” នឹង​ក្លាយ​ជា​ផ្នែក​មួយ​នៃ ការ​រំឭក​ការ​ចង​ចាំ​របស់​ប្រជាជន​កម្ពុជា​ដើម្បី​កសាង​អនាគត​នៅ​ថ្ងៃ​ខាងមុខ។

ពិធីបើកនៅថ្ងៃ ពុធ ទី៨ ខែមេសា
ចូល​រួម​ដោយ​សេរី !

avatar
  • April 8, 2015 · 5:00 pm
  • Bophana Center
  • Acts of Memory