ភ្លើងគ្មានផ្សែង

ផលិតដោយមណ្ឌលព័ត៌មាន​ស្រ្ដី​កម្ពុជា ៥៨នាទី ភាសាខ្មែរ និង​មាន​អក្សរ​អង់គ្លេស​រត់​ពី​ក្រោម

វាជារឿងគួរឲ្យខ្លាចបំផុត! កាំបិត​ទុក​កាប់​សាច់​ផាក់​ឡូវ ប្រែក្លាយ​លាយ​ជា​កាំបិត​ សម្រាប់​កាប់​សាច់​មនុស្ស​ទាំង​រស់​ទៅ​វិញ។ ភាព​កាច​សាហាវ ដែល​កើត​ចេញ​ពី​ភ្លើង​ប្រចណ្ឌ​បាន​​រុញ​ច្រាន​មនុស្ស​ឲ្យ​បាត់​បង់​អស់​នូវ​ការ​
ពិចារណា និង​ការ​អាណិត​អាសូរ។ បុរស​អ្នក​លក់​សាច់​ផាក់​ឡូវ​ម្នាក់​នេះ ពេល​គាត់​លើក​កាំបិត​ឡើង​ម្ដងៗ​អ្នកណាៗ​ក៏​ស្ញើច​នឹង​គាត់​ដែរ។ ពេល​រួច​ខ្លួន​ពី​គុក​វិញ បុរស​ផាក់​ឡូវ​ប្ដេជ្ញាថា គេ​នឹង​វិល​ត្រឡប់​ទៅ​រក​សុភី​ ដែល​ជា​ប្រពន្ធ​ព្រម​​ទាំង​សុផា​ ដែល​ជា​កូន​សី្រ ហើយ​សុំ​រួម​រស់ និង​កែ​កំហុស​ដែល​កើត​មាន​កន្លង​មក។
តើ​សុភី​សម្រេច​ចិត្ត​យ៉ាង​ណា?

ទស្សនាដោយសេរី

avatar
  • September 23, 2017 · 5:00 pm
  • Bophana Center
  • Cine Saturday