រវាងសម័យបុរាណ និង សម័យទំនើប

សម្ពោធពិព័រណ៍ថ្ងៃ អង្គារទី ០៥ ខែកក្កដា វេលាម៉ោង ៦:៣០នាទី ល្ងាច

ចាប់​ពី​ថ្ងៃ​អង្គារ ទី០៥ ខែ​កក្កដា ដល់ថ្ងៃច័ន្ទ ទី០១ ខែសីហា

“នាង​ខ្ញុំជា​និស្សិត​បារាំង ដែល​មាន​ដើម​កំណើត​ខ្មែរ ។ ជា​ច្រើន​ឆ្នាំ​មក​ហើយ ខ្ញុំ​បាន​មកលេង​កម្ពុជា ​ដែល​ជាមាតុភូមិ​ទី​ពីរ​របស់​ខ្ញុំ ហើយ​ក៏​បាន​ស្គាល់​ទឹក​ដី​ដ៏​អស្ចារ្យមួយ​នេះ ដែល​មាន​ប្រជាជន​រស់​នៅ​មាន​ភាព​រាក់​ទាក់ និង​ស្វាគមន៍​ដោយ​ភាព​កក់​ក្ដៅ ។ ពួក​គាត់​មាន​វប្បធម៌​មួយ ដែល​មាន​លក្ខណៈ​ពិសេស​ផ្ទាល់​ខ្លួន​របស់​ពួក​គេ ជា​មួយ​ទំនៀម​ទម្លាប់ និងប្រវត្តិសាស្រ្តដ៏​គួរ​ឱ្យចាប់​អារម្មណ៍​ខ្លាំង​ណាស់ ។

ខ្ញុំជា​អ្នក​ថត​រូប​ម្នាក់ ហើយ​ខ្ញុំបាន​ថត​រូប​ភាព​ទាំង​នោះ​ទុក។ ដំបូង​ឡើយ ខ្ញុំគ្មាន​គម្រោង​រៀប​ចំ​ពិព័រណ៍​មួយ​នេះ​ទេ ដូច្នេះ​ខ្ញុំគ្រាន់​តែ​ថត​រូប​នៅ​ក្នុង​ប្រទេស​កម្ពុជា ទៅ​តាម​អ្វីដែល​ខ្ញុំ​បាន​ឃើញ​ប៉ុណ្ណោះ ។ ប្រទេស​កម្ពុជា​បច្ចុប្បន្នកំពុងឆ្លងកាត់​សម័យ​កាល​ពីរ គឺ សម័យ​បុរាណ និង​សម័យ​ទំនើប ។ ដោយ​គ្រាន់​តែ​ដើរ​លេង​នៅ​ជុំ​វិញ​ទី​ក្រុង នោះ​នឹង​អាច​ឃើញ​ភាព​ខុស​ប្លែក​គ្នា​ទៅ​ហើយ។ ចំពោះ​គម្រោង​របស់​ខ្ញុំគឺ ដើម្បី​បង្ហាញ​ពី​ការ​រស់​នៅ​ដាច់​ដោយ​ឡែក​នៃ​សម័យកាល​ទាំង​ពីរ​នេះ។ ជាការពិត​ណាស់ ពួក​យើងចង់​បង្ហាញ​ឱ្យ​ឃើញ​អ្វី​ដែល​កើត​ឡើង ដោយ​មាន​រូប​ភាព​ជាក់​ស្ដែង។

សម្រាប់​រូប​ខ្ញុំ និយាយ​ទៅ​ការ​ថត​រូប គឺ​ជា​បទ​ភ្លេង​មួយ ៖ ជា​ខណៈ​ពេលបន្ត​បន្ទាប់ ដែល​យើង​ចាប់​ផ្តិត​យក​ជា​រូបភាព និង​នៅ​ពេល​ផ្គុំចូល​គ្នា​បង្កើត​បាន​ជា​តន្ត្រីខុសៗ​គ្នា​តាម​សាច់​រឿង​នី​មួយៗ ។ ជា​មួយ​នឹង​គម្រោង​ពិព័រណ៍​នេះ ខ្ញុំមាន​បំណង​ចង់​ចែក​រំលែក​ស្ដាប់​បទ​ភ្លេង​របស់​ខ្ញុំស្ដីពី​ប្រទេស​កម្ពុជា ដែល​បាន​ញ័រ​រណ្ដំ​យ៉ាង​ខ្លាំង​នៅ​​ក្នុង​​ដួង​ចិត្ត​ខ្ញុំ...“

avatar
  • July 5, 2016 · 6:30 pm
  • Bophana Center
  • Exhibitions