ស្ថាបត្យកម្មកែងផ្លូវនៅទីក្រុងភ្នំពេញ

អ្នកថតរូបដោយ លោក ព្រហ្ម អីុរ៉ូ

ពិព័រណ៍ចាប់ពី​ថ្ងៃទី ១ ដល់ថ្ងៃទី ៣០ តុលា ឆ្នាំ២០១៥
សម្ពោធពិព័រណ៍៖ ថ្ងៃទី ២ ខែតុលា - ចូលរួមដោយសេរី-
ម៉ោង ៦:៣០ ល្ងាច ៖ ទទួលស្វាគមន៍ដោយអាហារសម្រន់ និងភេសជ្ជៈ រួមជាមួយវត្តមាន​របស់​លោក​ព្រហ្ម អុីរ៉ូ
ទីតាំង៖ មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា

ពិព័រណ៍នេះ រួម​មាន​រូបភាព​ជា​​ឯកសារ​ផែនទី​ និង​អ្វី​ដែល​យើង​សិក្សា ពី​ឯកសារ​ដែល​បាន​រក្សា​ទុក​ ដោយ​​ផ្តោត​លើ​តំបន់​​កែង​ផ្លូវ​​ក្នុង​ទីក្រុង​ភ្នំពេញ​។ លោក​ ព្រហ្ម​ អ៊ីរ៉ូ ផ្តោត​យក​រូប​ស្ថាបត្យកម្ម​នានា​ ព្រម​​ទាំង​​សកម្មភាព​​រស់​នៅ​​ប្រចាំថ្ងៃ​​នៅ​​តាម​​បណ្ដា​អាគារ​​កោង​ និ​ង​​អាគារ​​ជ្រុង កែង​​ផ្លូវ​​ ដោយ​​ចាប់​​យក​​មុំ ​ក្នុង​នាម​​ជា​​អ្នក​​ដើរ​​តាម​​ផ្លូវ​​ធម្មតា។​ គាត់​ជ្រើស​រើស​​យក​ការ​​ថត​​រូប​​នៅ​តំបន់​​ផ្សារ​​ធំៗចំនួន​៥ ដូច​ជា​​៖ ផ្សារ​ថ្មី ផ្សារ​កណ្ដាល​ ផ្សារ​ចាស់​ផ្សារ​អូឡាំ​ពិក និង​​ផ្សារ​​អូឫស្សី ដែល​​បង្ហាញ​​ពី​លក្ខណៈ​​អាគារ​ចាស់ៗ ​ដែល​​សង់​​ពី​​ឆ្នាំ​​១៩១០ ដល់​​ឆ្នាំ​​១៩៨០​។ ដោយ​សារ​​តែ​​ចំណូល​​ចិត្ត​​ដ៏​​ខ្លាំង​ ជំរុញ​​ឲ្យ​​លោក​​ថត​​រូប​​​ភាព​​សម្រាប់​​អ្នក​​ជំនាន់​ក្រោយ។​ លោក​​បាន​រួម​​បញ្ចូល​​ទិស​​ដៅ​ ផ្លាក​​បញ្ជាក់​​ពី​​ឈ្មោះ​ ឬ​លេខ​ ដង​​វិថី​​ជា​មួយ​​ថ្ងៃ​​ដែល​បាន​​ថត។​​​​

អំពីអ្នកថតរូប៖

លោក ព្រហ្ម អ៊ីរ៉ូ ជា​អ្នក​ធ្វើ​ការ​​លើ​​ឯក​សារ​​រូប​ភាព និង​​វីដេអូ​​ឌីជីថល។ គាត់​​កើត​​ក្នុង​​ឆ្នាំ​១៩៨៩ នៅ​​រាជធានី ពី​​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​​២០១៤ គាត់​​បាន​​រស់​​នៅ​​ក្រុង​​បានលុង ខេត្ត​រតន​គិរី បច្ចុប្បន្ន​​គាត់​ធ្វើ​ការ និង​​រស់​នៅ​​ក្នុង​​ទី​ក្រុង​​ភ្នំពេញ។ រូប​ថត​​របស់​​គាត់​ត្រូវ​​បាន​​ផ្សព្វ​​ផ្សាយ​​នៅ​​ក្នុង​​កាសែត Cambodia Daily និង​​រួម​​ទាំង​​កម្រង​​រូបថត បេសកកម្ម​​ជា​មួយ​​វិចិត្រ​​សាល​​ទស្សនា​វដ្ដី Gallery Magazine វិចិត្រ​សាល​​ជ័យ​​ជំនះ​​ជាតិ National Gallery of Victoria និង ហ្វា​ប្រទេសថៃ Fah Thai ។ គាត់​​ធ្វើ​​ការ​ក្នុង​​ការ​​បង្កើត​​សម្រាប់​​សិល្ប​ករ​​ភាព​យន្ដ ដូច​ជា​​ភាព​​យន្ដ​​ឯក​សារ​​ជា​មួយ​​សិល្ប​ករ​​កូរ៉េ Hyun-Suk Seo ក្នុង​​គម្រោង​លោក​វណ្ណ ម៉ូលីវណ្ណ ឆ្នាំ​២០១៤-២០១៥ និង​ភាព​យន្ដ​​ឯក​សារ​​នៅ​​ខេត្ត​រតនគិរី​ របស់​​សិល្បករ​ថៃ Arin Rungjang នៅ​ឆ្នាំ​២០១៥។ ការ​ងារ​​របស់​​លោក​​បាន​​តាំង​​ពិព័រណ៍​​នៅ​​ក្នុង កម្ម​វិធី​​ការ​​ចង​​ចាំ​​ស្ទឹង​​​សង្កែ Sangker Memories ដែល​​ជា​​ការ​​សម្ភោធ​​បង្ហាញ​​នូវ​ទី​តាំង​​សិល្បៈ​​ស្ទឹង​សង្កែ Sangker Art Space នៅ​ខេត្ត​បាត់ដំបង ឆ្នាំ​២០១៥។

ពិព័រណ៍​រូបថត ឯកសារ៖

ស្ថាបត្យ​កម្ម​កែង​ផ្លូវ​នៅ​ទី​ក្រុង​ភ្នំពេញ នៅ​មជ្ឈ​មណ្ឌល​បុប្ផាណា គឺ​ជា​​ពិព័រណ៍​​ទោល​​របស់​​លោក​​ផ្ទាល់​។ លោក​​ព្រហ្ម បាន​បរិញ្ញាបត្រ និង​​កំពុង​​បន្ដ​​អនុ​បណ្ឌិត​ ផ្នែក​​ជំនួញ​​ពាណិជ្ជ​កម្ម​​នៅ​​សកល​​វិទ្យា​ល័យ​​បៀលប្រាយ។

avatar
  • October 2, 2015 · 6:30 pm
  • Bophana Center
  • Exhibitions