កម្ពុជា ៖ កូនសោនៃ ព្រះរាជាណាចក្រមួយ

ដឹកនាំដោយប្រាហ្គែត ហ្សេបាទ្យាំង ឆ្នាំ២០០៩ ៧៨នាទី ភាសាបារាំង

ឯកសារនេះមាន២ផ្នែក៖ ផ្នែកទី១​បង្ហាញ​ពី​សកម្មភាព​រស់នៅ​ប្រចាំ​ថ្ងៃ និង​បុណ្យ​ធំៗ​នៅ​ក្នុង​ប្រតិទិន​របស់​ប្រជាជន​កម្ពុជា។ រីឯ​ផ្នែក​ទី២​ធ្វើ​ការ​រម្លឹក​ឡើង​វិញ​ពី​សម័យ​ខ្មៅ​ងងឹត​របស់​ប្រទេស​​ដោយ​មិន​ប្រើ​រូបភាព​ឯកសារ​ទេ តែ​ប្រើ​ការ​បង្ហាញ​​ពី​តំបន់​សំខាន់ៗ ដែល​រឿង​សោកនាដកម្ម​ទាំង​នោះ​ធ្លាប់​កើត​ឡើង។ ៣០ឆ្នាំ​ក្រោយ​រឿង​គួរ​ឲ្យ​ភ័យ​រន្ធត់ រួម​មាន​អំពើ​ប្រល័យ​ពូជ​សាសន៍​គួរ​ឲ្យ​ខ្លាច​ដោយ​មាន​មនុស្ស​ស្លាប់​ប្រហែល ២លាន​នាក់ និង​សង្គ្រាម​ស៊ីវិល​រួច​មក ប្រទេស​នេះ​ក៏​រក​ឃើញ​​សន្តិភាព​ឡើង​វិញ ហើយ​ប្រជាជន​ខ្មែរ​នៅ​ថ្ងៃនេះ​បាន​ផ្ដល់​ជា​មេរៀន​នៃ​ក្ដី​សង្ឃឹម​ សេចក្ដី​ក្លាហាន និង​ភាព​រីករាយ​មិន​គួរ​ឲ្យ​ជឿ។

ទស្សនាដោយសេរី

avatar
  • December 16, 2017 · 5:00 pm
  • Bophana Center
  • Cine Saturday