កម្មវិធីថ្មីរបស់មជ្ឈមណ្ឌលបុប្ផាណា ភាពយន្ដរាត្រី
ជម្រកចុងក្រោយ
ដឹកនាំដោយអានឡ ប៉ូរ៉េ និងហ្គីយ៉ូម សួន ៥៥នាទី ឆ្នាំ ២០១៣ ភាសាដើម និងមានអក្សរអង់គ្លេសរត់ពីក្រោម
នៅមិនឆ្ងាយប៉ុន្មានពីព្រំដែនវៀតណាម ជនជាតិព្នងកំពុងប្រឈមមុខនឹងការធ្វើសម្បទានសេដ្ឋកិច្ចដែលគេអះអាងថាជា «ការអភិវឌ្ឍ»។ ពួកគេបាត់បង់ទីបញ្ចុះសព បាត់បង់ចម្ការ ព្រៃដែលជាអ្នកបីបាច់ និងការពារពួកគេ ព្រោះព្រៃនោះត្រូវបានឈូសឆាយ ដោយក្រុមហ៊ុនដែលមកដាំកៅស៊ូ។ ជីវិតរបស់ពួកគេត្រូវបានចាប់ផ្តើមជាថ្មី…
សម្រាប់ការចូលរួម យើងខ្ញុំសូមថ្លែងអំណរគុណសម្រាប់វិភាគទានរបស់អ្នកចំពោះការទ្រទ្រង់មជ្ឈមណ្ឌលទាំងមូល