ការបញ្ចាំងទស្សនីយភាពផ្កាស្លា

គម្រោងផ្កាស្លាក្រោមអង្គការ

គម្រោងផ្កាស្លាក្រោមអង្គការ គឺជា​គម្រោង​សំណង​ស្នើ​តែ​មួយ​គត់​ នៅ​ចំពោះ​មុខ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ​ក្នុុង​តុលាការ​កម្ពុជា ក្នុង​សំណុំ​រឿង ០០២/០២ ដែល​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​ទុក្ខ​សោក​របស់​ជន​រង​គ្រោះ នៃ​ការ​បង្ខំឲ្យ​រៀប​ការ​នៅ​ក្នុង​របប​ខ្មែរ​ក្រហម។

របាំផ្កាស្លា គឺជា​សមិទ្ធិផល​មួយ​ក្នុង​គម្រោង​នេះ។ ស្នាដៃ​របាំ​បុរាណ​បង្កើត​ថ្មី​នេះ ត្រូវ​បាន​និពន្ធ​រឿង បង្កើត​ក្បាច់​រាំ និង​ដឹក​នាំ​ការ​សម្តែង​ដោយ លោកស្រី សុភីលីន ជាម ស្សាភីរ៉ូ និពន្ធ​បទ​ភ្លេង​ដោយ បណ្ឌិត ហ៊ឹម សុភី រចនា​សម្លៀក​បំពាក់ និង​ឆាក​ដោយ ហ៊ូ រ៉េមី និង​សម្តែង​ដោយ​ក្រុម​សិល្បៈ​សុភីលីន។

កម្មវិធីនេះរៀបចំដោយ និង​ប្រព្រឹត្ត​ទៅ​នៅ​មជ្ឈមណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា។

ចូលរួម​ទស្សនាដោយសេរី

avatar
  • October 24, 2017 · 6:30 pm
  • Bophana Center
  • Special Screening