ការបញ្ចាំងភាពយន្ដ និងកិច្ចពិភាក្សា

រឿង ករណីក្រុមហ៊ុន ដ្យាយអិន អូសិន (៣០នាទី ​ផលិតឆ្នាំ ២០១៥)

វាគ្មិន៖
១-កញ្ញា Camille Dumont ទទួល​បន្ទុក​ទំនាក់​ទំនង​នៅ​ក្នុង​គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស​និង​ជា​ផលិត​ករ​នៃ​ខ្សែ​ភាព​​យន្ដ​នេះ
២-លោក Sokchar Mom ប្រធាន​គ្រប់​គ្រង​កម្មវិធី ទទួល​បន្ទុក​ក្នុង​គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្ស ប្រចាំ​អង្គ​ការ​ជំនួយ​ផ្លូវ​ច្បាប់​ដល់​កុមារ និង​ស្រ្ដី

ភាព​យន្ដ​ឯកសារ ដ្យាយ​អិន អូសិន អ៊ិន​ធើ​ណេ​សិន​ណល ហ្វីស​សឺរី ដែល​រៀប​រាប់​ពី ការ​ជួញ​ដូរ​មនុស្ស នៅ​ក្រោម​រូបភាពរបស់​​អតីត​​ភ្នាក់​ងារ​ជ្រើស​រើស​ពលករ ដ្យាយ​អិន អូសិន អ៊ិនធើណេសិនណល ដែលបច្ចុប្បន្ន ត្រូវបានជាប់ចោទនិង​កាត់​ទោស​ពី​បទ​ជួញ​ដូរ​មនុស្ស នៅក្នុងប្រទេសកម្ពុជា។ អង្គការ USAID​-​នៅ​ក្នុង​គម្រោង​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញ​ដូរ​មនុស្សបាន​ជួយ​ជន​រង​គ្រោះ​ ៩៧​នាក់​ក្នុង​ការ​ដាក់​ពាក្យ​បន្ដឹង វា​ជា​បញ្ហា​សំខាន់ ដូច​ជា​ករណី​មួយ​ចំនួន​នៅ​លើ​ពិភព​លោក កើត​ចេញ​ពី​ភ្នាក់​ងារ​ជ្រើស​រើស​ពល​ករ​ដែល​ទទួល​បាន​អាជ្ញា​ប័ណ្ណ ត្រូវ​បាន​ប្ដឹង​ពី​បទ​ជួញ​ដូរ​បុរស​នេសាទ ក្រោម​ច្បាប់​ជួញ​ដូរ​មនុស្ស។

ភាព​យន្ដ​ឯកសារ​នេះ​ក៏​បាន​បង្ហាញ ជុំ​វិញ​បញ្ហា​ជួញ​ដូរ​មនុស្ស​ជា​ទាស​ករ​នេសាទ​តាម​សមុទ្រ ពី​តំបន់​អាស៊ី​អាគ្នេយ៍ ទៅ​ទូទាំង​ពិភព​លោក​ ។ ឯក​សារ​ដែល​ឆ្លង​កាត់​ការ​ស៊ើប​អង្កេត​យ៉ាង​ម៉ត់​ចត់​មួយ​នេះ នឹង​បង្ហាញ​ពី​ភាព​ស្មុគ​ស្មាញ ដំណោះ​ស្រាយ​ផ្សេងៗ​នៅ​ក្នុង​ប្រទេស​នីមួយ​ៗ ហេតុ​ផល​លំបាក​ក្នុង​ការ​ជួយ​សង្រ្គោះ​ជន​រង​គ្រោះ និង​បញ្ឈប់​អ្នក​ប្រព្រឹត្ត​ រួម​ជាមួយ​ភាគី​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​បទ​ឧក្រិដ្ឋ​នេះ ​។

avatar
  • July 24, 2015 · 6:00 pm
  • Bophana Center
  • Special Screening