ការបញ្ចាំងភាពយន្តខ្លីចំនួន២រឿង ក្រោមវត្តមានរបស់អ្នកដឹកនាំរឿង

ចាំផ្លូវ

ដឹកនាំដោយសៀង វីរៈ ៣នាទី ២០១៦ ភាសាខ្មែរ
ណារី គឺជាភរិយាអត់ធ្មត់ម្នាក់ ដែល​តែង​តែ​ចាំ​ផ្លូវ​ប្តី​របស់​នាង​ត្រឡប់​មក​ពី​ធ្វើការ។ ពេល​មក​ដល់​ផ្ទះ ប្តី​របស់​ណារី តែង​ផឹក​ស្រា​ជោគ​ខ្លួន។ ដោយ​បារម្ភ​ពី​សុវត្ថិភាព​ស្វាមី ណារី​បាន​សុំ​កុំ​ឲ្យ​ប្តី​បើកបរ ដោយខ្លួនឯង​នៅពេល​ស្រវឹង។ តើ​ប្តី​របស់​នាង បាន​ស្តាប់​គំនិត​របស់​នាង​ដែរ​ឬ​ទេ?

​ បេសកកម្មវីរៈបុរសប៊ីន

ដឹកនាំដោយសៀង វីរៈ ៣៥នាទី ២០១៣ ភាសាខ្មែរ
វីរៈបុរសប៊ីន មានបេសកកម្មមួយត្រូវបំពេញ។ បេសកកម្មនោះ គឺត្រូវជួយ​កម្មករ-កម្មការនី​តាម​រោងចក្រ​ឲ្យ​យល់​ដឹង​ពី​បញ្ហា​នៃ​ការ​បរិភោគ​អាហារ ដែល​មាន​សុវត្ថិភាព អនាម័យ និង​ចំណាយ​តិច។ តើ​វីរៈបុរស​ប៊ីន​អាច​ធ្វើ​ឲ្យ​កម្មករ​ទាំង​អស់ ទទួល​បាន​នូវ​ការ​ផ្លាស់​ប្ដូរ​ដ៏​វិជ្ជមាន សម្រាប់​ជីវិត​រស់នៅ​របស់​ពួក​គេ​ដែរឬទេ?

avatar
  • January 14, 2017 · 5:00 pm
  • Bophana Center
  • Cine Saturday