ការបញ្ចាំងភាពយន្ត & កិច្ចពិភាក្សាផ្ទាល់ជាមួយអ្នកដឹកនាំរឿង

រឿង ស្ថិតក្រោមសម្លៀកបំពាក់ចៅក្រម

ដឹកនាំរឿងដោយ តានីញ៉ា មូជីកា ម៉ូតា, ៤៦នាទី, ២០០៦, ភាសាបារាំង

គ្រីស្ទែល និង ព្យែរ ស្វែងយល់ពីទំនួលខុសត្រូវដែលពួកគេត្រូវរ៉ាប់រងនៅក្នុងប្រព័ន្ធតុលាការ។ អនាគត​ចៅក្រម​ទាំង​ពីរ​រូប​នេះ​ធ្វើ​ការ​ចែក​រំលែក​ពី​ចំណោទ​សួរ​លើ​វិសាល​ភាព​នៃ​ច្បាប់ អំណាច​របស់​ពួក​គេ​នឹង​មាន និង​កំហុស​ឆ្គង​ដែល​កើត​ចេញ​ពី​ការ​សម្រេច​របស់​ពួក​គេ​ទៅ​លើ​ជីវិត​របស់​អ្នក​ដទៃ​។ ចំណោទ​ខាង​ទស្សន​វិជ្ជា​ជា​ច្រើន​ក៏​ផុស​ចេញ​ឡើង… អ្វី​ជា​យុត្តិ​ធម៌​?

ចូល​ទស្សនា​ដោយ​សេរី​!

avatar
  • June 23, 2015 · 6:30 pm
  • Bophana Center
  • Special Screening