កិច្ចសន្ទនាសិល្បករ៖ American Arts Incubator

សិល្បករអាមេរិកលោក Michael Kuetemeyer នឹង​មក​ដឹកនាំ American Arts Incubators នៅ​ក្នុង​ប្រទេស​​កម្ពុជា ​ចាប់ពី​ថ្ងៃទី ២១ ខែ​មេសា ដល់​ថ្ងៃទី ១២ ខែ​ឧសភា ឆ្នាំ ២០១៧។ លោក​នឹង​ដឹកនាំ​សិក្ខា​សាលា ដែល​បាន​បញ្ចូល​គ្នា​នូវ​ជំនាញ​សិល្បៈ និង​បច្ចេក​វិទ្យា​ដើម្បី​ដោះស្រាយ​ផល​ប៉ះពាល់​នៃ​ការ​ផ្លាស់​ប្តូរ​អាកាស​ធាតុ និង​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​កម្ពុជា។

American Arts Incubator (AAI) គឺជា​កម្មវិធី​ផ្លាស់ប្តូរ​ការ​ច្នៃ​ប្រឌិត​អន្តរជាតិ ដែលបាន​គ្រប់​គ្រង​ដោយ ZERO1​ក្នុង​ភាព​ជា​ដៃ​គូ​ជា​មួយ​មជ្ឈ​មណ្ឌល​បុប្ផាណា ស្ថានទូតសហរដ្ឋអាមេរិក​នៅភ្នំពេញ និង​​ការិយាល័យ​កិច្ចការ​វប្បធម៌ និងអប់រំ របស់​ក្រសួង​ការ​បរទេស​សហរដ្ឋអាមេរិក (ECA) ។

សម្រាប់ពាក្យសុំចូលរួមជាសិក្ខាកាម សូមតាមដានបណ្ដាញសង្គម៖ https://www.facebook.com/bophanacenter.cambodia/

ទស្សនាដោយសេរី

avatar
  • April 21, 2017 · 6:30 pm
  • Bophana Center
  • Conferences