កំណត់ហេតុនៅសមរភូមិ

ដោយអាម៉ូស ជីតៃ ៨៣នាទី ឆ្នាំ១៩៨២ ភាសាដើម និងមានអក្សរអង់គ្លេសរត់ពីក្រោម

កំណត់ហេតុភាពយន្ត ថតនៅមុនពេល និងក្នុងពេលការឈ្លានពាននៅលីបង់។ លោកអាម៉ូស ជីតៃ បានធ្វើដំណើរពីទីក្រុងតែលឡាវីទៅណាព្លូស ពីណាព្លូសទៅរ៉ាម៉ាឡា ពីរ៉ាម៉ាឡាទៅតែលឡាវី កាត់តាមតំបន់ហ្គាហ្សា ដោយថតយករូបភាពដែលគាត់បានឃើញ ដូចជាភាពព្រួយបារម្ភរបស់ទាហានអ៊ីស្រាអែលនៅពីមុខកាម៉េរ៉ា ការបដិសេធរបស់ពួកគេមិនព្រមឲ្យថត ស្ថានភាពផ្លូវចិត្តរបស់ពួកអ្នកឈ្លានពាន និងអារម្មណ៍ផ្សេងៗរបស់ជនជាតិប៉ាលេស្ទីន។ រឿងកំណត់ហេតុនៅសមរភូមិបង្ហាញពីរូបភាពសាមញ្ញនៃសង្គ្រាម ធ្វើឲ្យភាពយន្តនេះខុសប្លែកពីឯកសារសោតទស្សន៍ផ្សេងទៀត ដោយផ្អែកលើអត្ថន័យរបស់វាក៏ដូចជារបៀបនៃការថត។

avatar
  • April 18, 2015 · 2:00 pm
  • Bophana Center
  • Cine Club