ចេតិយសម្រាប់ឃុន ស្រ៊ុន

ដឹកនាំដោយអេរិក ហ្គាល់ម៉ា ៦៨នាទី ២០១៥ ភាសាខ្មែរ និងមានអក្សរអង់គ្លេសរត់ពីក្រោម

បង្ហាញដេាយ អេរិក ហ្គាល់ម៉ា សមិទ្ធិករភាពយន្ត

ឃុន ស្រ៊ុន គឺជាអ្នកនិពន្ធមួយរូបដ៏មានទេពកោសល្យខ្ពស់ ក្នុង​ចំណោម​អ្នក​និពន្ធ​ល្បីៗ​ជាងគេ នៅ​ទសវត្សរ៍​ឆ្នាំ​១៩៧០។ នៅឆ្នាំ១៩៧៣ លោក​បាន​រត់​ចូល​​ព្រៃម៉ាគី ហើយត្រូវប៉ុល ពត សម្លាប់​នៅឆ្នាំ​១៩៧៨។ នៅក្នុងខ្សែ​ភាពយន្ត​មួយនេះ ទស្សនិកជន​នឹង​បាន​ឮ​សម្លេង​របស់​អ្នក​និពន្ធ ដែល​រៀប​រាប់​ពី​រឿង​ផ្ទាល់​ខ្លួន និង​ពី​បញ្ហា​សង្គម។ បើ​សំឡេងនេះ និយាយ​ប្រាប់​យើង​ពី​ដំណើរ​ជីវិត របស់​បញ្ញវ័ន្ត​មួយរូប​នៅ​សម័យនោះ សំឡេង​ដដែល​នេះ ក៏នៅ​តែ​មាន​​ន័យ​រហូត​មកដល់សព្វថ្ងៃ​នេះ​ដែរ។ ដូច្នេះ​ខ្សែ​ភាពយន្ត​​ឯកសារមួយ​នេះ​ក៏បាន​លើក​ឡើង​ផងដែរ ពីសង្គមបច្ចុប្បន្ន តាមរយៈកូនស្រីរបស់​អ្នកនិពន្ធផ្ទាល់ គឺឃុន ឃេម ដែល​ព្យាយាម​ស្វែង​យល់ពី​អតីតកាល​របស់ឪពុកខ្លួន៕

ទស្សនាដោយសេរី!

avatar
  • December 17, 2016 · 2:00 pm
  • Bophana Center
  • Cine Club