ជណ្ដើរយន្តមរណៈ
ដឹកនាំដោយ ល្វី ម៉ល ១៩៥៧ ៨៧ នាទី ភាសាបារាំង
ផ្លូរ៉ង់ ការ៉ាឡា និងជូលៀន តាវែន្យេ គឺជាសាហាយស្មន់នឹងគ្នា។ ពួកគេរៀបគម្រោងការសម្លាប់ប្ដីរបស់ផ្លូរ៉ង់ ឈ្មោះស៊ីម៉ុង ការ៉ាឡា ដែលជាសហគ្រិនដ៏ស្ដុកស្ដម្ភ និងជាចៅហ្វាយនាយរបស់ជូលៀន។ គេគិតថាឃាតកម្មនេះប្រព្រឹត្តទៅយ៉ាងល្អបំផុត ប៉ុន្តែស្រាប់តែនឹកឃើញថា គេបានបន្សល់ទុកដានបសំខាន់មួយ។ គេត្រឡប់ទៅកន្លែងកើតហេតុម្ដងទៀត ក៏ត្រូវជាប់ក្នុងជណ្ដើរយន្ត។ ក្នុងពេលនោះ ក្មេងដឹកឥវ៉ាន់ម្នាក់បានលួចរថយន្តរបស់ជូលៀនដឹកសង្សារដើរលេង។ ពេលបើកដល់ផ្លូវកោង វាស្លន់ ហើយក៏ជ្រុលចង្កូតទៅបុកអ្នកទេសចរអាល្លឺម៉ង់ពីរនាក់ស្លាប់…
ទស្សនាដោយសេរី