« ជីវិតសត្វព្រៃ និង ព្រៃឈើ នៅភូមិភាគឥសានប្រទេសកម្ពុជា» ពិព័រណ៍គំនូរកុមារ

ពិព័រណ៍គំនូរកុមារ

ក្រុម​ជន​ជាតិ​ភាគ​តិច ដែល​រស់​នៅ​ព្រៃ​ជា​យូរ​ណាស់​មក​ហើយ​នៅ​ភាគ​ឥសាន​ប្រទេស​កម្ពុជា មក​ទល់​សព្វ​ថ្ងៃ​នេះ​នៅ​តែ​រស់​នៅ​ដាច់​ពី​គេ។ ជន​ជាតិភាគតិច​ទាំង​នេះ​មាន​ជំនឿ​លើ​ព្រលឹង ដែល​រស់​នៅ​ជាមួយ​ជីវៈ​ចំរុះ​ទាំង​អស់​នោះ តែ​៥​ឆ្នាំ​មក​នេះ ត្រូវ​បាន​នាំ​ឱ្យ​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ពួក​មូល​ធន​និយម​កាច​សាហាវ ហើយ​បាន​ដាក់​ជីវៈ​ចំរុះ​ទាំង​អស់​នោះ​នៅ​ក្រោម​ការ​គ្រប់​គ្រង​របស់​ឈ្មួញ​ខុស​ច្បាប់ ក្នុង​ការ​បំប៉នភាព​លូត​លាស់​មិន​ស្រប​ច្បាប់ និង​ហួស​ប្រមាណ​ជួញ​ដូរ​ធន​ធាន​ធម្មជាតិ ជីវិត​សត្វ​ព្រៃ និង​ព្រៃឈើ ក្នុង​តម្លៃ​យ៉ាង​ថ្លៃ​ក្រាស់​ក្រែល ឯ​មនុស្ស និង​វប្បធម៌​ក៏​ដូច​គ្នា ត្រូវ​បាន​គំរាម​កំហែង​ទៅ​រក​ភាព​វិនាស​សាប​សូន្យ​។

ក្នុង​ឳកាស​នៃ​វេទិកា COP21 ពិព័រណ៍​នេះ នឹង​អញ្ជើញ​លោក​អ្នក​ទៅ​ទស្សនា​ពិភព​កុមារ​ជន​ជាតិ​កាវេត និង​ម៉ុង​តា​ញ៉ា​ឡាវ ដែល​រស់​នៅ​កណ្ដាល​ព្រៃ​ដ៏​ពិសេស​នេះ។ គ្មាន​អ្នក​ណា​ម្នាក់​ក្នុង​ចំណោម​ពួកគេ​នេះ​ធ្លាប់​បាន​រៀនសូត្រ​ពី​មុន​មក​ទេ ដូច្នេះ​ហើយ​គំនូរ​លើក​ដំបូង​តែមួយ​គត់​នេះ គឺ​ជា​ការ​បង្ហាញ​ពី​ចំណេះ​ដឹង​អស្ចារ្យ និង​ការ​យល់​ដឹងពី​បរិស្ថាន​របស់​ពួកគេ។

avatar
  • November 2, 2015 · 12:00 am
  • Bophana Center
  • Exhibitions