ជំនួបសិល្បករថតរូប លោកគឹម ហាក់ អំពីប្រធានបទរូបថត «ទុកចោល»

ថ្ងៃទី ១៥ វិច្ឆិកា ម៉ោង ៦ល្ងាច-៨យប់

ពិព័រណ៍របស់លោកគឹម ហាក់ នៅ​តែ​បន្ត​តាំង​នៅ​មជ្ឈ​មណ្ឌល​បុប្ជាណា ចាប់​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃទី២១ វិច្ឆិកា

សិល្បករ​ចំណាយ​ពេល​២ខែ​ចុង​ក្រោយ មុន​នៃ​ការ​វាយ​កម្ទេច​អាគារ​ដែល​ពី​មុន​មក​មាន​មនុស្ស​ជិត​ពីរ​ពាន់​ប្រាំ​រយ​នាក់​រស់​នៅ នា​ខែ​មិថុនា។ ជាមួយ​នឹង​គម្រោង «ទុកចោល» លោក​គឹម ហាក់​ បាន​បន្ត​ការ​ងារ​សិល្បះ​របស់​លោក​ទាក់​ទង​នឹង​ប្រវត្តិសាស្រ្ត និង​ការ​ចង​ចាំ។ ស្នាដៃ​ការងារ​ថ្មី​នេះ​នឹង​ត្រូវ​ដាក់​តាំង​ពិព័រណ៍​ក្នុង​ព្រឹត្តិការណ៍​មហោស្រព​រូបថត​ភ្នំពេញ​ឆ្នាំ២០១៧។

ការងារថតរូបរបស់គាត់ គឺផ្ដោត​លើ​ការ​រស់រាន​មាន​ជីវិត ការ​ចង​ចាំ​ពី​ព្រះមហាក្សត្រ ព្រះ​បាទ​នរោត្តម​សីហនុ រូប​ថត​បែប​ស្ថាបត្យកម្ម ព្រម​ទាំង​ការ​ប្រែប្រួល​ទិដ្ឋភាព​នៃ​ស្រុក​កំណើត​របស់​លោក។

ទស្សនាដោយសេរី

avatar
  • November 15, 2017 · 6:00 pm
  • Bophana Center
  • Conferences