ទិវាបេតិកភណ្ឌសោតទស្សន៍ពិភពលោក

បណ្ណសារស្ថិតក្នុងគ្រោះថ្នាក់ : ការនិទានរឿង រាមកេរ្តិ៍

នៅ​​​​​ក្នុង​​​​ឱកាស​​​​នៃ​​​​ទិវា​​​​បេ​តិកភណ្ឌ​​​​សោត​ទស្សន៍​​​​ ពិភព​​​​​​លោក​​​​​​របស់​​​​​អង្គ​​ការ​​​​​
យូណេ​ស្កូ ​​​​​​មជ្ឈម​ណ្ឌល​​​​​​បុប្ផា​ណា​​​​ មាន​​​​សេចក្ដី​​​​សោមនស្ស​​​​ ​រៀប​​​​​ចំ​​​​ព្រឹត្តិការណ៍​​​​​
មួយ​​​​ជុំវិញ​​​​ បណ្ណ​សារ​​​រឿង​ ​រាមកេរ្តិ៍។​​

ទាក់​​ទង​​​នឹង​​​​ប្រធាន​​​បទ​​​ដែល​​​បាន​​​លើក​​​ឡើង​​​ដោយ​​​អង្គការ​​​យូណេស្កូ​​​សម្រាប់​​ ​
ឆ្នាំ​ ២០១៤​​​ «បណ្ណ​សារ​​​ស្ថិត​ក្នុង​​គ្រោះថ្នាក់» ​​​ព្រឹត្តិការណ៍​​​នេះ​​​គឺ​ ​​ផ្ដោត​​​សំខាន់​​​​
ទៅ​​​លើ​​​បណ្ណសារ​​ ​រឿង​ ​​រាម​កេរ្តិ៍​ ​​ដែល​​​​និទាន​​​ដោយ​​​តា​គ្រុឌ​ ​​ដែល​​​ជា​​​ផ្នែក​​​មួយ​​​
នៃ​​​បេតិ​ក​​​​ភ​ណ្ឌ​​​​​​សោត​​ទស្សន៍​​ខ្មែរ​ ​​និង​​​ត្រូវ​​​បាន​​​បញ្ចូល​​​ទៅ​​​​ក្នុង​​​បញ្ជី​​ការ​​​ចង​​​ចាំ​​​
របស់​​​ពិភព​​​លោក​​​របស់​​​អង្គការ​​​យូ​ណេ​ស្កូ​​​ក្នុង​​ ​ឆ្នាំ​ ​២០១៤ ​​នេះ។​​​

ដើម្បី​​អបអរ​​ឱ​កាស​​នៃ​​ទិវា​​បេតិកភណ្ឌ​​សោតទស្សន៍​​ពិភពលោក​​ មជ្ឈម​​ណ្ឌល​​បុប្ផាណា​​មាន​​សេចក្តី​​សោមនស្ស​​​បញ្ចាំង​​​​ភាព​​យន្ត​​ឯក​សារ​​ « ​របាំ​​រឿង​​រាមកេរ្តិ៍មានចំណងផ្សារភ្ជាប់ជាមួយនឹងទេវតា»​។​ ​​ឆ្លៀត​​​ក្នុង​​​ឱកាស​​​នេះ​​ ​មជ្ឈម​ណ្ឌល​​​ក៏​បាន​​​អញ្ជើញ​​​កូន​​ស្រី​​របស់​​តា​គ្រុឌ​​ឈ្មោះ​​​ គ្រុឌ​​ មន​​​ ដើម្បី​​មក​​​​ចូល​​រួម​​​​ធ្វើ​​ការ​​ពិភាក្សា​​ជាមួយ​​សាធារណ​ជន​​​ផង​​​ដែរ​​។​ កម្ម​​វិធី​នេះ​​នឹង​​​បញ្ចប់​​​ទៅ​​​ អម​​​ជា​​មួយ​​​ការ​​​ប្រគំ​​​តន្ត្រី​​​របស់​​​ក្រុម​​​ភ្លេង​​​ប្រពៃណី​ខ្មែរ​ ​«អារក្ស»។​​

ព្រឹត្តិការណ៍នេះធ្វើឡើងជាដៃគូជាមួយ
ការិយាល័យអង្គការយូណេស្កូ នៅកម្ពុជា ។

ទស្សនាដោយឥតគិតថ្លៃ !
សូមស្វាគមន៍​ទាំង​អស់​គ្នា​ !

avatar
  • October 24, 2014 · 4:00 pm
  • Bophana Center
  • Other