បេះដូងរតនៈ

ផលិតដោយមណ្ឌលព័ត៌មានស្ត្រីកម្ពុជា ៧៥នាទី ឆ្នាំ ២០០៩ ភាសាខ្មែរ

នេះ​ជា​ភាព​យន្ត​អប់​រំ​បង្ហាញ​ពី​សក្ដានុពល​របស់​ស្ត្រី​ម្នាក់​ដែល​ក្លាយ​ជា​អ្នក​ដឹក​នាំ​ដ៏​ល្អ​នៅ​ក្នុង​សហគមន៍​ដោយ​បាន​ជួយ​ប្រជា​ពលរដ្ឋ ដើម្បី​លើក​ស្ទួយ​ជីវភាព​រស់​នៅ​របស់​ពួកគេ​។ នៅ​ក្នុង​សាច់​រឿង​នេះ នារី​វ័យ​ក្មេង​ជា​អ្នក​សម្រប​សម្រួល​សហគមន៍​ម្នាក់​មក​ពី​ទីក្រុង​ភ្នំពេញ បាន​ចំណាយ​ពេល​វេលា​របស់​នាង​បន្ទាប់​ពី​នាង​បាន​រៀន​ចប់​ចេញ​ពី​សាលា នៅ​ក្នុង​ការ​ជួយ​សហគមន៍​ឲ្យ​មាន​ជីវភាព​ល្អ​ប្រសើរ​ឡើង​។ នាង​បាន​ពុះ​ពារ​ការ​លំបាក​នៃ​ជីវិត​ក្នុង​ព្រៃ​ភ្នំ​ដែល​ជា​ពិភព​មួយ​ខុស​គ្នា​ដាច់​ស្រឡះ​ពី​ពិភព​នាង​ធ្លាប់​រស់​នៅ ដើម្បី​នាំ​មក​នូវ​ការ​ផ្លាស់​ប្ដូរ​ដល់​សហគមន៍​ជន​ជាតិ​ភាគ​តិច​នេះ​។

avatar
  • August 29, 2015 · 5:00 pm
  • Bophana Center
  • Cine Saturday