ប្រទេសកម្ពុជានាទសវត្សរ៍ឆ្នាំ ៦០

រក្សាសិទ្ធិដោយ លោក មៃឃើល វិចឃើរី

បទ​បង្ហាញដោយ Amema Saeju និង Sokphea Young

មៃឃើល វិចឃើរី ជា​ជន​ជាតិ​អាមេរិក។ លោក​បាន​ស្លាប់​ដោយ​សារ​ជំងឺ​បេះដូង កាល​ពី​ថ្ងៃទី ២៩ ខែ​មិថុនា ឆ្នាំ​ ២០១៧ នៅ​ត្រឹម​អាយុ ៨៦ ឆ្នាំ នៅ​ឯ​ខេត្ត​បាត់ដំបង។ លោក​​មិន​មែន​ជា​អ្នក​ជំនាញ​ថត​រូប​ទេ ក៏​ប៉ុន្ដែ​លោក​ស្រឡាញ់ និង​ពេញ​ចិត្ដ​​ក្នុង​ការ​ស្រាវ​​ជ្រាវ រុក​រក​ប្រវត្ដិ​សាស្រ្ដ​នៅ​​ក្នុង​ប្រទេស​កម្ពុជា។ លោក​បាន​ថត​រូប​លក្ខណៈ ​ស ខ្មៅ​ បង្ហាញ​អំពីជីវិត​ប្រចាំ​ថ្ងៃ និង​ទំនៀម​ទម្លាប់​ប្រពៃណី​ខ្មែរ នៅ​ក្នុង​ទម្រង់​រូប​ថត​ជា​​ការ៉េ។ រាល់​ឯក​សារស្រាវ​ជ្រាវ​ទាំង​អស់​ គឺពោរ​ពេញ​ទៅ​ដោយ​ភាព​ទន់​ភ្លន់ និងមនោសញ្ចេតនា ដែល​វា​ជា​អំណះ​អំណាង បង្ហាញ​ពី​ទិដ្ឋភាព​ដ៏​មាន​តម្លៃ ​នា​អំឡុងទសវត្សរ៍​នោះ។

រូបថតបែប​​ប្រពៃណី​​ជា​ច្រើន ជា​ពិសេស​នៅ​តាម​ភូមិ​ និង​តំបន់​ដាច់​ស្រយាល គឺ​ត្រូវ​បាន​ចង​ក្រង​ជា​ឯកសារ​រូប​ថត ដែល​​រូប​ទាំង​​នេះ​ បាន​​ភ្ជាប់​​នូវ​ទំនាក់​ទំនងជិត​ស្និទ្ធ​យ៉ាង​ខ្លាំង ​ជាមួយ​នឹង​​ប្រជាជន​ទាំង​នោះ ដែល​លោក​បាន​ថត។

ជាការតំាងពិព័រណ៍​លើក​ដំបូង​ កន្សោម​រូប​ថត​ទាំង​នេះ គឺជា​ផ្នែក​មួយ​នៃ​អនុស្សាវរីយ៍ ដែល​បាន​បន្សល់​ទុកសម្រាប់​ប្រទេស​កម្ពុជា។

ចាប់ពីថ្ងៃទី ​៥ តុលា ម៉ោង ៨ ព្រឹក ដល់ថ្ងៃទី ៥ វិច្ឆិកា ម៉ោង ៦ ល្ងាច

avatar
  • October 5, 2018 · 8:00 am
  • Bophana Center
  • Exhibitions