ពិព័រណ៍រូបថត៖ សហគមន៍ខ្ញុំ

រៀបចំដោយ៖ អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)

រយៈពេល៖ ចាប់ពីថ្ងៃទី២៣ ធ្នូ ២០១៥ – ១០ មករា ២០១៦
ពិធីបើកពិព័រណ៍៖ ម៉ោង៩ព្រឹក ថ្ងៃទី២៣ ខែធ្នូ នៅមជ្ឈមណ្ឌលបុប្ផាណា
នៅថ្ងៃបើកពិព័រណ៍៖ កិច្ចពិភាក្សាជាមួយអ្នកស្មគ្រ័ចិត្តក្នុងសហគមន៍

តាំងពីពាក់កណ្ដាលឆ្នាំ២០០៨ អង្គការ​ក្រៅ​រដ្ឋាភិបាល អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍ (BCV)
បាន​ធ្វើ​ការ​ជា​មួយ​សហគមន៍​ជា​ច្រើន​លើស​ពី​៣០០ នៅ​ក្នុង​ប្រទេស​កម្ពុជា ក្នុង​គោល​បំណង​បណ្ដុះ​បណ្ដាល​ប្រជាជន​នៅ​ក្នុង​សហគមន៍​អំពី​ បច្ចេក​ទេស​ផលិត និង​ផ្សព្វ​ផ្សាយ​ព័ត៌មាន ដូចជា​ជំនាញ​ថត​រូប​អាជីព ថត​សំឡេង ធ្វើ​បទ​សម្ភាសន៍ និង​ជំនាញ​សរសេរ​អត្ថបទ ជំនាញ​កុំព្យូទ័រ ចេះ​ផលិត​សៀវ​ភៅ​ខិត​ប័ណ្ណ​ផ្សេងៗ និង​ជំនាញ​ជា​អ្នក​ផលិត​កម្ម​វិធី​វិទ្យុ ឬ​ភាពយន្ត។

ឆ្លើយតបទៅនឹងការខិតខំប្រឹងប្រែង​របស់​ប្រជាជន អង្គការ​អភិវឌ្ឍន៍​សំលេង​សហគមន៍ (BCV) មាន​គំនិត​ផ្ដួច​ផ្ដើម​បើក​ពិព័រណ៍​រូប​ថត​ស្ដី​ពី​ សហគមន៍​នេះ ដើម្បី​លើក​ទឹក​ចិត្ត​ប្រជាជន​ក្នុង​សហគមន៍​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ផ្ទាល់​របស់​ពួក​គាត់ អាច​ឱ្យ​ពួក​គាត់​ចែក​រំលែក​បញ្ហា​ជាក់​ស្ដែង ​នៅ​ក្នុង​សហគមន៍​របស់​ពួក​គាត់​ទាំង​អស់​គ្នា​ជា​មួយ​សាធារណជន។

ភ្ញៀវកិត្តិយសទាំងអស់អាចចូលរួមបោះឆ្នោត ចំពោះ​រូប​ថត​ដែល​លោក​អ្នក​ពេញ​ចិត្ត ហើយ​រូបថត​ដែល​ឈ្នះ​នឹង​ត្រូវ​បាន​ទទួល​រង្វាន់​ពី​លេខ ១ ដល់​លេខ ៣។

ចូលទស្សនាដោយសេរី

avatar
  • December 23, 2015 · 9:00 am
  • Bophana Center
  • Exhibitions