ពិព័រណ៍រូបថត និងការផ្សាយចេញសៀវភៅស្ដីពី នាដការីរបាំព្រះរាជទ្រព្យ អ្នកគ្រូ ឯម ធាយ «សិល្បការិនីប្រចាំសតវត្សរ៍»

ដោយ លោក Arjay Stevens

អ្នក​ថត​រូប​អាជីព​ជន​ជាតិ​អាឡឺម៉ង់ លោក Arjay Stevens បាន​ប្រមាញ់​រួប​អ្នកគ្រូ ឯម ធាយ ជាមួយ​កាមេរ៉ា​របស់​គាត់ អស់​រយៈ​ពេល​២០ឆ្នាំ។ អ្នកគ្រូ​បាន​បន្ដ ផ្ទេរ​ចំនេះ​ដឹង​របស់​ខ្លួន​ពេញ​មួយ​ជីវិត ទៅ​កាន់​នាដការី​ជំនាន់​ក្រោយ រហូត​មក​ទល់​សព្វ​ថ្ងៃ ។
លោក Arjay Stevens និង មជ្ឈ​មណ្ឌល​បុប្ផាណា មាន​បំណង​បង្ហាញ​ពី​កិត្ដិស័ព្ទ​នៃ​ជីវិត​ការ​ងារ​របស់​អ្នកគ្រូ ខណៈ​ពេល​អ្នក​គ្រូ​នៅ​ជាមួយ​ពួក​យើង​ទាំង​អស់​គ្នា។ ព្រឹត្ដិ​ការណ៍​នេះ ក៏​នឹង​ជា​ការ ជួយ​ឧបត្ថម្ភ​ដល់​អ្នកគ្រូ នៅ​ក្នុង​វ័យ​ជរា​របស់​គាត់ តាម​រយៈ​ការ​ជាវ​សៀវភៅ ឬ រូបភាព។

សៀវភៅរូបថត «សិល្បការិនីប្រចាំសតវត្សរ៍» នឹង​ជា​ការ​ចង​ចាំ​មួយ សម្រាប់​យុវ​ជន​ជំនាន់​ក្រោយ។

avatar
  • November 13, 2015 · 12:00 am
  • Bophana Center
  • Exhibitions