ពិព័រណ៍រូបភាព ៖ “កញ្ចក់ប្រែរូបៈ ការ​ឆ្លុះ​បញ្ចាំង​ពី​ហ្គា​តេ​ម៉ា​ឡា និង​កម្ពុជា”

រៀបចំបង្ហាញដោយលោក អេរិក ហ្គុងហ្សាលេ

រយៈពេល៖ ចាប់ពីថ្ងៃទី០១ មីនា – ៣០ មីនា ២០១៦
ពិធីបើកពិព័រណ៍៖ ម៉ោង៦ល្ងាច ថ្ងៃទី០២ ខែមីនា នៅមជ្ឈមណ្ឌលបុប្ផាណា

អធិប្បាយ ៖
អេរិក ហ្គុងហ្សាលេ ជា​សិល្បករ​បារាំង​ហ្គាតេម៉ាឡាដ៏ល្បីល្បាញ​ម្នាក់​រស់នៅរាជ​ធានី​ភ្នំពេញ​​ នឹង​​បង្ហាញ​​ការ​បង្កើត​​ថ្មី​បំផុត​របស់​គាត់ ដែល​មាន​​នៅ​ក្នុង​​វត្ថុ​នានា ការដំឡើងរូប និងគំនូរ​ជាច្រើន​នៅ​​មជ្ឈមណ្ឌល​បុប្ផាណា។

ចាប់តាំង​ពីឆ្នាំ២០០៦មក ស្នាដៃ​របស់សិល្បករ​នេះ ត្រូវ​បាន​គេ​ដាក់តាំង​បង្ហាញជា​លក្ខណៈ​អន្តរជាតិ នៅ​ទី​ស្នាក់​ការ​អង្គការ​យូណេស្កូ​នៅទីក្រុង​ប៉ារីស, ក្រុម​​ប្រឹក្សា​​អឺរ៉ុប, ក្លឹបសិល្បៈ​នៅទីក្រុងឡុង សិល្បៈ Biennale នៃ Paiz និង Juannio នៅ​ហ្គាតេម៉ាឡា និង​នៅ​ក្នុង​ប្រទេស​អេស្ប៉ាញ ប៊ុលហ្គារី អាល្លឺម៉ង់ និង​​ ន័រវែស។

អេរិក ហ្គុងហ្សាលេ រស់នៅក្នុងប្រទេស​កម្ពុជា​ចាប់​តាំង​ពី​ឆ្នាំ​២០១៥ ដោយ​​ការ​រកឃើញ​នូវ​វប្បធម៌ និង​ប្រវត្តិសាស្រ្ត​ខ្មែរ បានធ្វើ​ឲ្យ​គាត់​ទទួល​រង​នូវ​ឥទ្ធិ​ពល​យ៉ាង​ខ្លាំង​នៅ​ក្នុង​ការ​បង្កើត​គំនិត​របស់គាត់ ដោយ​មាន​ចំណុច​ស្រប​ជាគូរ​ជាមួយ​នឹង ប្រវត្តិសាស្រ្ត​នៃ​ហ្គាតេម៉ាឡា ជា​ប្រទេស​កំណើត​របស់​គាត់ ដែល​ធ្លាប់​រង​អំពើ ប្រល័យ​ពូជ​សាសន៍​ក្នុង​ទសវត្ស​ទី៨០ ហើយ​បច្ចុប្បន្ន​កំពុង​កសាង​ឡើងវិញ។

សិល្បកររូបនេះខិតខំ ដើម្បីនាំយក​បទ​ពិសោធន៍នៅ​កម្ពុជា​របស់លោក​ទៅជា ទម្រង់រូបី ជាមួយ​នឹងរូបភាព។​​ សម្រាប់​សិល្បករ​រូបនេះ ការ​បង្កើត​ស្នាដៃ​សិល្បៈ គឺ​ប្រៀប​ដូចជា​ដំណើរ​ការ​នៃការ​ស្រាវជ្រាវ​លើ​ប្រធានបទ​ជាក់លាក់មួយ រីឯការ​តាំង​ពិព័រណ៍​វិញ គឺជា​វេទិកា​សម្រាប់​ចែក​រំលែក​ស្នាដៃ​ទាំងនេះ។ ការ​ស្រាវជ្រាវ​​របស់ អេរិក ហ្គុងហ្សាលេ នៅ​ពេល​នេះ គឺអំពី​ប្រទេស​​កម្ពុជា។ ទស្សនិកជន​​នឹង​​​បាន​​មើល​​ឃើញពី​ដំណើរ​​ផ្ទាល់​ខ្លួន​​របស់​លោក ពី​ហ្គាតេម៉ាឡា​​មក​​ប្រទេស​​កម្ពុជា​​តាម​រយៈ “កញ្ចក់ប្រែរូប” ដែល​បាន​ឆ្លុះ​បញ្ចាំងពីការ​វិវត្តទេសភាព​ខាងក្នុងរវាង​​ប្រទេស​ទាំងពីរដោយ​សិល្បករ​រូបនេះ។

សូមអញ្ជើញចូលទស្សនាដោយសេរី!

avatar
  • March 2, 2016 · 6:00 pm
  • Bophana Center
  • Exhibitions