ពិព័រណ៍ស្នាដៃសិល្បៈស្ដីពីផ្កាស្លាក្រោមអង្គការ
ពីថ្ងៃទី ១០ មករា ដល់ថ្ងៃទី ៣១ មករា
បើកពិព័រណ៍ ថ្ងៃទី១២ មករា ម៉ោង ៦:៣០នាទីល្ងាច
ពិព័រណ៌ស្នាដៃសិល្បៈស្តីពីអាពាហ៍ពិពាហ៍ដោយបង្ខំក្នុងសម័យខ្មែរក្រហម គឺជាសមិទ្ធិផលនៃកិច្ចពិភាក្សាជាមួយសិល្បករ ដែលរៀបចំកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៧ នៅមជ្ឈមណ្ឌលបុប្ផាណា។ កិច្ចពិភាក្សានោះ គឺជាសកម្មភាពមួយក្នុងចំណោមសកម្មភាពជាច្រើនរបស់គម្រោងផ្កាស្លាក្រោមអង្គការ។ គម្រោងផ្កាស្លាក្រោមអង្គការ គឺជាគម្រោងសំណងស្នើតែមួយគត់ នៅចំពោះមុខ អង្គជំនុំជម្រះវិសាមញ្ញ ក្នុងតុលាការកម្ពុជាក្នុងសំណុំរឿង០០២/០២ ដែលផ្តោតការយកចិត្តទុកដាក់ ទៅលើទុក្ខសោករបស់ ជនរងគ្រោះ នៃការបង្ខំឲ្យរៀបការ នៅក្នុងរបបខ្មែរក្រហម។ ស្នាដៃសិល្បៈទាំងនេះ លេចចេញជារូបរាងឡើងតាមរយៈការប្រើប្រាស់ប្រវត្តិសាស្ត្រផ្ទាល់មាត់របស់ ជនរងគ្រោះនៃការបង្ខំឲ្យរៀបការដើម្បីធ្វើជាប្រភពដ៏មាន សក្តានុពលក្នុងការបំផុសគំនិត ឬ ការបង្កើតស្នាដៃសិល្បៈ។
ទស្សនាដោយសេរី