…ពេលវេលានៅតែបន្ដ

ដឹកនាំដោយ ហ្សក ហ្គាសូ ៤៧ នាទី ២០០៩ ភាសាបារាំង និង​មាន​អក្សរ​អង់​គ្លេស​រត់​ពី​ក្រោម

នេះជាភាពយន្តឯកសារមួយ ដែលនិយាយអំពីកំណើនកុមារដែលឈឺ និងបុរសម្នាក់ ដែលខំប្រឹង​តស៊ូ​យ៉ាង​ស្វិត​ស្វាញ​ធ្វើ​យ៉ាង​ណា ដើម្បី​ព្យាបាល​កុមារ​ទាំង​អស់​នេះ។ លោក​ប៊ិត រីចនឺ គឺ​ជា​គ្រូ​ពេទ្យ​ស្វីស​ជំនាញ​កុមារ និង​ជា​អ្នក​លេង​វីយូឡុង​សែល។ បច្ចុប្បន្ន​គាត់​គ្រប់​គ្រង​មន្ទីរ​ពេទ្យ​កុមារ​គន្ធ​បុប្ផា នៅ​ទី​ក្រុង​ភ្នំពេញ និង​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី៧ នៅ​ខេត្ត​សៀមរាប។ គាត់​រៀប​ចំ​ការ​សម្ដែង​តន្ត្រី​ជា​ច្រើន ដើម្បី​ប្រមូល​ថវិកា​ជួយ​ទ្រ​ទ្រង់​មន្ទីរ​ពេទ្យ​ទាំង​ពីរ​នេះ។

avatar
  • June 4, 2016 · 5:00 pm
  • Bophana Center
  • Cine Saturday