ព្រះរាជជីវប្រវត្តិរបស់សម្ដេចព្រះ នរោត្តម សីហនុ

ផលិតដោយខេមរាភាពយន្ត ៣០នាទី ភាសាខ្មែរ និងមានអក្សរបារាំងរត់ពីក្រោម

ជីវប្រវត្តិរបស់សម្ដេចព្រះនរោត្តម សីហនុ ។ ប្រទេសកម្ពុជាស្ថិត​​នៅ​ក្រោម​អាណា​ព្យាបាល​របស់​បារាំង​រហូត​ដល់​ទទួល​ឯករាជ្យ​ភាព​ទឹកដី។ នេះគឺជា​មោទនភាព​ដ៏អស្ចារ្យ​នៅក្នុង​ការ​​ចរចា​បាន​ពេញ​លេញ​​ដោយ​ជោគ​​ជ័យ​របស់​​ប្រទេសកម្ពុជា​ជា​មួយ​ប្រទេស​បារាងំ ដោយ​មិន​មាន​ការ​​បង្ហូរ​​ឈាម និង​ការ​ទទួល​បាន​ប្រាសាទ​ព្រះ​វិហារពី​​ប្រទេស​ថៃ ការ​អភិវឌ្ឍ​សេដ្ឋកិច្ច និង​ឧស្សាហកម្ម​នៅក្នុង​ប្រទេស។

*ឯករាជ្យនៃព្រះរាជាណាចក្រកម្ពុជា
ផលិតដោយ ECPAD 40នាទី ភាសាខ្មែរ
សម្ដេចព្រះនរោត្តម សីហនុ ដណ្ដើមបានឯករាជ្យ​ទាំង​ស្រុង​របស់​ប្រទេស​កម្ពុជា​ពី​ប្រទេស​បារាំង​នៅ​ឆ្នាំ​១៩៥៣​ ដោយគ្មាន​ការបង្ហូរឈាម​។ ចំណែក​​​ឯ​ប្រទេស​វៀតណាម​វិញ ត្រូវ​ធ្វើសង្រ្គាម​មុននឹង​ទទួល​បាន​ឯករាជ្យ។ សម្ដេច​បាន​បង្កើត​គណបក្ស​​សង្គម​រាស្រ្ត​និយម​ ដើម្បី​ចូល​រួម​​ក្នុង​ការ​​​បោះ​ឆ្នោត​​ជាតិ​នា​​ឆ្នាំ​១៩៥៥។ ព្រះអង្គ​បាន​ឈ្នះ​សំឡេង​ឆ្នោត​ភាគ​ច្រើន​លើស​លប់។

ទស្សនាដោយសេរី

avatar
  • October 14, 2017 · 5:00 pm
  • Bophana Center
  • Cine Saturday