ព្រះរាជជីវប្រវត្តិរបស់សម្ដេចព្រះនរោត្តម សីហនុ
ផលិតដោយខេមរាភាពយន្ត ៣២នាទី ភាសាខ្មែរ និងមានអក្សរបារាំងរត់ពីក្រោម
ភាពយន្តឯកសារនេះរៀបរាប់ពីព្រះរាជជីវប្រវត្តិរបស់សម្ដេចព្រះនរោត្តម សីហនុ និងការទាមទារឯករាជ្យពីប្រទេសបារាំងជូនកម្ពុជា។
ឯករាជ្យនៃព្រះរាជអាណាចក្រកម្ពុជា
ផលិតដោយ ECPAD ៤០នាទី ភាសាខ្មែរ
ព្រះបាទនរោត្តម សីហនុ ដណ្ដើមបានឯករាជ្យទាំងស្រុងរបស់ប្រទេសកម្ពុជាពីប្រទេសបារាំងនៅឆ្នាំ១៩៥៣ ដោយគ្មានការបង្ហូរឈាម។ ចំណែកឯប្រទេសវៀតណាមវិញ ត្រូវធ្វើសង្គ្រាមមុននឹងទទួលបានឯករាជ្យ។ សម្ដេចនរោត្តម សីហនុ បានបង្កើតគណបក្សសង្គមរាស្ត្រនិយម ដើម្បីចូលរួមក្នុងការបោះឆ្នោតជាតិនាឆ្នាំ១៩៥៥។ ព្រះអង្គបានឈ្នះសំឡេងឆ្នោតភាគច្រើនលើសលប់។