ភាពយន្ដឯកសារចំនួនពីរ ដឹកនាំដោយ មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC)

រឿង ម្ចាស់កាំបិតត្នោត និង រឿង ក្តាមសក

ម្ចាស់កាំបិតត្នោត
ដឹក​នាំដោយ មណ្ឌល​ព័ត៌មាន​ស្ត្រី​កម្ពុជា (WMC) មាន​រយៈ​ពេល ៣១នាទី
ផលិត​នៅ​ឆ្នាំ ២០០៦ ជា​ភាសាខ្មែរ

ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ មាន​រឿង​ចម្លែក​ៗ​កាន់​តែ​ច្រើន​ឡើង​ចាប់​តាំង​ពី​​ មាន​ការ​បញ្ចាំង​រឿង អាសអាភាស​នៅ​ក្នុង​ភូមិ​មក​។ ក្មេង​ស្រី​ខ្លះ​មាន​បញ្ហា​ផ្លូវ​ចិត្ត ហើយ​ខ្លាច​ប្រុសៗ។ ក្មេង​ស្រី​ខ្លះ​ទៀត​ត្រូវ​បាន​គេ​ចាប់​រំលោភ រួច​ហើយ​សម្លាប់​។ ម៉ៅ​គឺ​ជា​បុរស​ម្នាក់​ដែល​គេ​សង្ស័យ​ថា​ជា​អ្នក​បង្ក​រឿង​ទាំង​នេះ​ឡើង​។ ប៉ុន្តែ​គ្រប់​យ៉ាង​មិន​អាច​ទាយ​ដឹង​មុន​នោះ​ឡើយ​។ ដោយ​សារ​ភាព​វៃ​ឆ្លាត និង​សេចក្ដី​ក្លាហាន​របស់​មេឃុំ​ ដែល​ត្រូវ​ជា​មីង​របស់​ក្មេង​ស្រី​រង​គ្រោះ​ម្នាក់​នោះ អ្នក​ប្រព្រឹត្ត​ល្មើស​ក៏​ត្រូវ​បាន​រក​ឃើញ​។

ក្តាមសក
ដឹក​នាំ​ដោយ មណ្ឌល​ព័ត៌​មាន​ស្ត្រី​កម្ពុជា (WMC) មាន​រយៈ​ពេល ២១នាទី
ផលិត​នៅ​ឆ្នាំ ២០០៦ ជា​ភាសាខ្មែរ

ភាព​យន្ត​នេះ​រៀប​រាប់​ពី​ជីវិត​ក្មេង​ស្រី​ម្នាក់​ដោយ​ប្រៀប​ធៀប​ទៅ​នឹង ជីវិត​របស់​ក្ដាម​សក​។ សិទ្ធី​ត្រូវ​បាន​គេ​ចាប់​រំលោភ​កាល​ពី​ក្មេង​។ ឪពុក​ម្ដាយ​នាង​មិន​ខ្វល់​នឹង​នាង​ឡើយ​។ នាង​បាន​ឆ្លង​កាត់​បទ​ពិសោធន៍​ល្វីង​ជូរ​ចត់​នៃ​ជីវិត​ដែល​នាង​មិន អាច​បំភ្លេច​បាន​ឡើយ​។ នៅ​ទី​បំផុត សិទ្ធី​ក៏​បាន​សក​ចេញ​ពី​សំបក​ចាស់​របស់​ខ្លួន​ក្លាយ​ជា​គ្រួ​នៅ​សាលា​របាំ ។ រីឯ​អ្នក​ដែល​បាន​បង្ក និង​អ្នក​រួម​គំនិត​រំលោភ​បំពាន​នាង ក្នុង​នោះ​ក៏​មាន​ម្ដាយ​នាង​ផង​ដែរ ក៏​ត្រូវ​ទទួល​ទោស​ជាប់​ពន្ធ​នាគារ​ដោយ​សារ​ទង្វើ​ផ្ទុយ​នឹង​ច្បាប់ ប្រឆាំង​នឹង​មនុស្ស​ជាតិ​របស់​ពួកគេ​។

avatar
  • September 12, 2015 · 5:00 pm
  • Bophana Center
  • Cine Saturday