រឿងយើង-អ្នករស់រានមានជីវិតពីរបបខ្មែរក្រហម រម្លឹកការចងចាំពីភូមិពួកគេរស់នៅ

ចាប់ពីថ្ងៃទី ២៤ តុលា រហូតដល់ថ្ងៃទី ៤ វិច្ឆិកា

សម្ពោធពិព័រណ៍ថ្ងៃទី ២៨ តុលា ម៉ោង ៤ៈ៣០នាទីល្ងាច
ក្រោម​ការ​សហការ​ជា​មួយ​អង្គការ​យូនីស្កូ ដើម្បី​អបអរ​សាទរ​ទិវា​បេតិកភណ្ឌ​សោត​ទស្សន៍​ពិភព​លោក​ឆ្នាំ​២០១៦ ក្រោម​ប្រធាន​បទ «វាជា​រឿង​របស់​អ្នក_កុំ​បំភ្លេច​វា»។

មជ្ឈមណ្ឌល​បុប្ជាណា រៀប​ចំ​ពិព័រណ៍​មួយ​ក្រោម​ចំណង​ជើង​ថា «រឿង​យើង-​អ្នក​រស់​រាន​មាន​ជីវិត​ពី​របប​ខែ្មរ​ក្រហម រម្លឹក​​ការ​ចង​ចាំ​ពី​ភូមិ​ពួក​គេ​រស់​នៅ » ដើម្បី​បង្ហាញ​ការ​ថែរក្សា​ការ​ចង​ចាំ​សោត​ទស្សន៍។ ពិព័រណ៍​នេះ​មាន​វីដេអូ ដែល​ជា​សក្ខីភាព​របស់​អ្នក​រស់រាន​មាន​ជីវិត​ពី​របប​ខ្មែរ​ក្រហម ដូចជា ចុងភៅ មេកងក្រុមកុមារ គ្រូបង្រៀន មេកងចល័ត។ល។ ភូមិដីឥដ្ឋ បង្កើត​​ឡើង​ដោយ​សិល្បករ ដែលត្រូវបានគេស្គាល់ តាមរយៈស្នាដៃរបស់​លោក​ក្នុង​ភាពយន្ត «កង្វះរូបភាព» បង្ហាញអំពីជីវិតប្រចាំថ្ងៃរបស់អ្នកភូមិ រស់នៅ​ក្រោម​របប​ខ្មែរក្រហម។

ទស្សនាដោយឥតគិតថ្លៃ!

avatar
  • October 28, 2016 · 4:30 pm
  • Bophana Center
  • Exhibitions